សហជីពវិស័យកាត់ដេរ គាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតំបន់រោងចក្រ

(ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក​ ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ សហជីពចលនាកម្មករ បានសម្តែងការគាំទ្រ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យ​សិក្សាសហគមន៍ នៅតាមគោលដៅ រោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។

លោកយល់ឃើញថា នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹម តែ​ទៅ​លើ​ការងារ របស់កម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ ស្ថានភាព​ជីវភាពនៃ ក្រុមគ្រួសារ​កម្មករ និយោជិតទៀតផង។

ជាក់ស្តែងដូចជា គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត ឲ្យមានទារកដ្ឋាន​ និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែរ រោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់ កម្មករនិយោជិត​ដែ លមាន​កូនតូច អាចយកកូនទៅ ផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យសិក្សានៅ ក្បែរកន្លែងធ្វើការងារ របស់ខ្លួនទៀតផង។​

លោក​ ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករ និយោជិតដែលមានកូនតូច តែងសម្តែងការព្រួយ បារម្ភអំពីបញ្ហាសុខភាព​ សុវត្ថិភាព និង​ការ​មើល​ថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។

ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ ​នៅ​ក្នុង​ក្បែរ​រោងចក្រ ​សហគ្រាស នឹងធ្វើឲ្យកម្មករនិយោជិត ដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោត​ អារម្មណ៍​ទៅលើការងារ។

ក្នុងនាមជាប្រធាន សហជីពតំណាងកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ក៏ដូចជាកម្មក​រ​និយោ ជិតដែលមានកូនតូចៗ ពិតជាចង់ឃើញការ មានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្បែររោងចក្រសហ គ្រាសបានឆាប់ ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺត្រូវការពេលវេលា ទៅតាមដំណាក់កាល ដូចដែលរាជរដ្ឋាភិបាល បានកំណត់ការអនុវត្ត ក្នុងគោលនយោបាយ នៃអាណត្តិទី៧នេះដែរ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពេលថ្មីៗ នេះដែរថា រាជរដ្ឋាភិបាល​បាន​ គិតគូរជាជំហាន ដើម្បីជួយ​សម្រួលដល់​ កម្មករ-កម្មការិនី ដែល​មក​ធ្វើ​ការ​​ ជួប​ការលំបាកក្នុង ការថែទាំកូន ដោយ​ខ្លះ ​អាច​យកកូន​ទៅ ផ្ញើ​អ្នកជិតខាង ឬជួលអ្នកថែទាំ ដែល​ត្រូវ​ចំណាយ​បន្ថែម និង​បារម្ភពី សុវត្ថិភាពកូនផងនោះ។

ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពី អត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំង សម្រួលបន្ទុកអាណា ព្យាបាលក្នុងការមើល ថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រា ចូលសិក្សារបស់កុមារ ចាប់ពីកំរិតមត្តេយ្យផងដែរ។

ជាមួយគ្នា ​មត្តេយ្យសហគមន៍ គឺ​មិន​មែន​សម្រាប់តែ បងប្អូន​កម្មករកម្មការិនី ​ប៉ុណ្ណោះទេ តែក៏​សម្រាប់កូនចៅ​ ប្រជាពលរដ្ឋ​នៅ​ក្នុង សហគមន៍​នោះផងដែរ ដែល​អាច​យកកូន ចៅទៅដាក់នៅ​មត្តេយ្យ​ សហគមន៍នៅក្បែរ ផ្ទះរបស់ពួកគាត់។ ​​

គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារអាទិភាពមួយ ក្នុង​ចំណោមការងា រអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល​ អាណត្តិទី៧​ ដែលត្រូវ អនុវត្ត​ក្នុងរយៈ​ពេល​ពីរឆ្នាំ​។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ស្នើ​ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ​សហការជាមួយ​ក្រសួងកិច្ច​ការ​នារី ក្រសួងអប់រំ យុវជន និង​កីឡា តំណាង​ភាគី​និយោជក និ​ងតំណាង​ភាគី​កម្មករ​និយោជិត រួមគ្នា​សិក្សា​លទ្ធភាព​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាម​តំបន់​ដែល មាន​រោងចក្រ។

យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩,០៤៤នាក់ និងសម្រាល​កូនបានចំនួន ៤០៦,០១២នាក់។

ដោយឡែក គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *