ស្ទឹងត្រែងៈអាណត្តិដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចេញដំណើរផ្លូវការចាប់ពីថ្ងៃទី ២២ សីហា នេះ បន្ទាប់ពីរដ្ឋសភាបានផ្ដល់សេចក្ដីទុកចិត្តជូនឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំសមាសភាពគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧។
ក្នុងអាណត្តិដឹកនាំរបស់ខ្លួន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនៅគោលនយោបាយចំនួន ៦ចំណុចដើម្បីដឹកនាំជាតិឆ្ពោះទៅរកការការអភិវឌ្ឍន៍ ក្នុងនោះមាន២ចំណុចក្នុងចំណោម ៦ គឺផ្ដោតលើកសិកម្មក្នុងស្រុក។
គោលនយោបាយទាំង ៦នោះមាន៖
១.ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកគ្របដណ្ដប់សុខភាពសាធារណៈ
២.បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យនៅទូទាំងប្រទេស
៣.ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារងាយរងហានិភ័យក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងក្នុងគ្រាមានអាសន្ន។
៤.ការដាក់ចេញ និងជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ
៥.ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។
៦.ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម គ្រប់ឃុំសង្កាត់…ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឲ្យមានសមាគមកសិករនៅតាមជនបទ៕
By:Mr SAMNEANG