បងប្អូនមានសង្ឃឹមហើយៈ ២ចំណុចក្នុងចំណោម៦ចំណុចផ្តោតលើកសិកម្មក្នុងអាណ្ណត្តិរាជរដ្ឋាភិបាល​ថ្មី​!


ស្ទឹងត្រែងៈអាណត្តិ​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បាន​ចេញ​ដំណើរ​ផ្លូវ​ការ​ចាប់​ពីថ្ងៃ​ទី ២២ សីហា នេះ​ បន្ទាប់ពីរដ្ឋសភាបានផ្ដល់សេចក្ដីទុកចិត្តជូនឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំសមាសភាពគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧។
ក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នៅ​គោលនយោបាយ​ចំនួន ៦ចំណុច​ដើម្បី​ដឹកនាំ​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​ការ​អភិវឌ្ឍន៍ ក្នុង​នោះ​មាន​២ចំណុច​ក្នុង​ចំណោម ៦ គឺ​ផ្ដោត​លើ​កសិកម្ម​ក្នុង​ស្រុក។

គោលនយោបាយ​ទាំង ៦នោះ​មាន៖

១.ការ​ពង្រីក​សេវាថែទាំសុខភាព ឆ្ពោះ​ទៅ​រកគ្របដណ្ដប់​សុខភាពសាធារណៈ

២.បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​ហានិភ័យ​នៅទូទាំង​ប្រទេស

៣.ការ​ធ្វើ​ស្ថាបនូបនីយកម្ម កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ ក្រុម​ជនងាយរងគ្រោះ​នៅ​ក្នុង​ក្រុម​គ្រួសារ​ក្រីក្រ និង​ក្រុម​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងគ្រាមានវិបត្តិ​សេដ្ឋកិច្ច និង​ក្នុង​គ្រា​មាន​អាសន្ន។

៤.ការ​ដាក់​ចេញ និង​ជំរុញ​អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឲ្យ​មាន​លទ្ធភាព​ចូល​រួម​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ផ្លូវការ

៥.ការ​ដាក់​ចេញ​នូវយន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន​សំដៅ​លើកស្ទួយ​ផលិតកម្ម រកទីផ្សារ និង​រក្សា​លំនឹងថ្លៃកសិផល​សំខាន់​ៗ​ក្នុង​កម្រិត​សមរម្យ។

៦.ការ​ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម គ្រប់ឃុំសង្កាត់…ដែល​មាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស និង​ការ​រៀប​ចំ​ឲ្យ​មាន​សមាគម​កសិករ​នៅ​តាម​ជនបទ៕

By:Mr SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *