លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះជួយសម្របសម្រួល ដល់ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ដោយអនុវត្តន៍តាមការណែនាំ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ  នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារ អន្តោប្រវេសន៍ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង នគរបាលក្រោមឱវាទ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បានចុះជួយសម្របសម្រួល ដល់ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីអាជ្ញាធរថៃបិទច្រកព្រំដែន។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង៩:០០នាទី  មានពលរដ្ឋខ្មែរមួយចំនួន រួមទាំំង ម៉ូតូ និងរថយន្ត ដែលជាប់គាំង នៅខាងច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានអាជ្ញាធរថៃ-កម្ពុជា យល់ព្រមអនុញាតិឲ្យ ឆ្លងដែនចូលមក ប្រទេសកម្ពុជាហើយ។ ក្នុងពេលព្រមគ្នា ពលរដ្ឋថៃដែលជាប់ គាំងនៅច្រកអន្តរជាតិប៉ោយប៉ែត គាត់ត្រូវបានអនុញ្ញាតឱ្យឆ្លងដែនទៅ ប្រទេសថៃដូចគ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *