កិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

———‐–‐—–‐————–

(ខេត្តកែប)៖ កាលពីរសៀលថ្ងៃទី១៦​ ខែមករា​ ​ឆ្នាំ២០២៣​  ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប​​ បានអញ្ចេីញដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី៣​ ក្រោមវត្តមានអញ្ចេីញ ចូលរួមពីសំណាក់ ឯកឧត្តម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​។

​ក្នុងនាមប្រធាន​ ដឹកនាំ​ នៃកិច្ចប្រជុំនារសៀលនេះ ឯកឧត្តម សំ សារីន​ បានលេីកយកនូវរបៀបវារៈចំនួន០៦​ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖ ទី១- ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤២​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍​ ៧រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២២,និងទី២-ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍​ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣ និងទី៣-​ របាយការណ៍វឌ្ឍនភាពរបស់គណ:កម្មាធិការ​នានារបស់ក្រុមប្រឹក្សាខេត្ត៖ -​ គណៈកម្មាធិការ​លទ្ធកម្ម -​ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ -​ គណ:កម្មការសុរិយោដីខេត្ត -​ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និងកុមារ​ -​ របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលខេត្ត​

៤-​សេចក្ដីព្រាងរបាយការណ៍​ ស្ដី​ពី​ សកម្មភាព​សំខាន់​ៗ​ ដែលបានអនុវត្តន៍ដោយ​ គណៈអភិបាល​ខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៤២​ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៤៣​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​ ៥-​ ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំបន្ទាប់​ របស់រដ្ឋបាលខេត្ត ៦-​ បញ្ហាផ្សេងៗ។

ក្នងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ចេីញ ចូលរួម​ពីសំណាក​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយិកាទីចាក់ការអង្គភាពសាលាខេត្ត​ ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​  មន្ត្រី​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ និងមន្ត្រីទទួលបន្ទុកបូក សរុបរបាយការណ៍ផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *