បាត់ដំបងៈស្រ្តីជាជនសង្ស័យចំនួន០៤នាក់និងវត្ថុតាងគ្រឿងញៀនប្រមាណជាង២០០កញ្ចប់តូចត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូនដឹកនាំដោយលោក អនុសេនីយទោ លាង សុខលី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី១៣កុម្ភៈ២០២៥ ស្ថិតនៅចំណុចផ្សារតាឡុន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកអនុសេនីយទោ លាង សុខលី មេបញ្ជការកងរាជអាវុធហត្ថស្រុកសំពៅលូនបានអោយដឹងថាករណីបង្ក្រាបគ្រឿងញៀនខាងលើនោះ កម្លាំងបានឃាត់ខ្លួនស្រ្តីជាជនសង្ស័យចំនួន៤នាក់
១. ឈ្មោះ វ៉ន វុិ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ មេផ្ទះ
២. ឈ្មោះ ចុក សុភាព ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរមេផ្ទះ
៣.ឈ្មោះ ហេង ស្រីនួន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ
៤.ឈ្មេាះ សយ មាន់ ភេទស្រី អាយុ៥០ឆ្នាំមុខរបរមិនពិតប្រាកដ។
អ្នកទាំង០៤រស់នៅភូមិត្រពាំងប្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។
លោកអនុសេនីយ៍ទោ បញ្ចាក់ថាវត្ថុគ្រឿងញៀនតាងដែលកម្លាំងកងរាជអាវុធហត្ថដកហូតបានរួមមានៈម្ស៉ៅក្រាមពណ៌សថ្លា (ice) ចំនួន ២២៧ កញ្ចប់ ទម្ងន់ ៤៩.៦ក្រាម និងថ្នាំគ្រាប់ប្រភេទWYចំនួម៤៣គ្រាប់ទូរស័ព្ទដៃចំនួន០២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យជាស្ត្រីទាំង០៤នាក់ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅការិយាល័យ.ជំនាញ អ.ហ ខេត្តចាត់ការតាមនីតិវិធីច្បាប់។ ដោយៈ គង់ ចំណាប់