(ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍ចោមចៅទី១ បានឃាត់ខ្លួនបុរសម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីពួកគេបាន ណាត់នារីម្នាក់ដែល ទើបស្គាល់គ្នាតាម Telegram នៅម្តុំស្ទឹងមានជ័យរួចក៏ ឌុបនាងទៅកន្លែងស្ងាត់ ដើម្បីរួមរក្សតែត្រូវបាននាង មិនយល់ព្រមទើបមាន ការប្រតាយប្រតបតែសំណាង ល្អនាងបានរត់ចូលដីឡូត៍ក្បែរ នោះរួចខ្លួន និងបានខលអោយ បងប្អូនមកយកនាងទៅ វិញក៏ស្រាប់តែជួបជនសង្ស័យ នៅតាមផ្លូវវេងស្រេងក៏ ចាប់ឃាតខ្លួនជូន សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានអោយដឹង ថាហេតុការខាងលើបាន កើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រនៅចំណុច ស្ថិតនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបាន អោយដឹងទៀតថា ជនសង្ស័យមានឈ្មោះហ៊ុយ សក្កា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកលក់អនឡាញ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ ឃាត់ខ្លួន។និងជនសង្ស័យម្នាក់ ទៀតមិនស្កាល់ឈ្មោះ ហៅក្រៅអាអូន គេចខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ ស.គ.ហ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ២ ភូមិឫស្សីស្រស់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភ្នំពេញ ។
សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KC-7614 ទូរស័ព្ទ៣គ្រឿង ម៉ាកIPHONE XS MAX ពណ៌ស ម៉ាកTECON ពណ៌ខ្មៅ និង ម៉ាកOPPO ពណ៌ខៀវ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុនៅថ្ងៃទី៨ ខែកុម្ភៈ កុម្ភៈ ឆ្នាំ ២០២៥ ម៉ោង ២៖៣០ នាទីទាបភ្លឺ មុនកើតហេតុ ជនសង្ស័យ ឈ្មោះ ហ៊ុយ សក្តា បានឆាតតាមតេឡេក្រាម ទៅជនរងគ្រោះ ឈ្មោះ ស.គ.ហ ដែលជាមនុស្សទើបស្កាល់គ្នា ណាត់ជួបគ្នានៅម្ដុំស្ទឹងមានជ័យ បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី មានគ្នា២នាក់ ទៅដឹកជនរងគ្រោះ ដើម្បីយកមក រួមរក្សគ្នា ។
លុះដល់ចំណុចខាងលើ ក៏កើតជាជម្លោះ ដោយខាងស្រីមិនព្រមរួមរក្ស ជាមួយ ហើយរត់ចូលដីឡូត៍ ដែលនៅក្បែរនោះស្រែក អោយគេជួយភ្លាមៗនោះ ជនសង្ស័យបានជិះម៉ូតូគេចទៅបាត់ ចំណែកជនរងគ្រោះ បានទាក់ទងទៅបងប្អូនមកយក ត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជួប ជនសង្ស័យខាងលើ ក៏ឃាត់ខ្លួននាំទៅប៉ុស្តិ៍ ចោមចៅទី១ ម្ដង ។
ក្រោយពីសាកសួររួច ប៉ុស្តិ៍ចោមចៅបាន ប្រគល់មកប៉ុស្តិ៍រដ្ឋបាលស្នោរ ចាត់ការបន្ត។ បច្ចុប្បន្នជនសង្ស័យខាង ត្រូវបាននគរបាល នៃអធិការដ្ឋានខណ្ឌកំបូល កំពុងកសាងនិតិវិធី ចាត់ការតាមផ្លូវច្បាប់៕