ករណីបា.ញ់សម្លា.ប់បុរស ខ្មែរសញ្ជាតិបារាំង នៅបាងកក ៖ ប៉ូលិសសង្ស័យលើអតីត នាយទាហានជើងទឹកថៃម្នាក់

(ប្រទេសថៃ)៖ អតីត​នាយ​ទាហានជើងទឹក​ថៃ​ម្នាក់ ​ត្រូវ​បាន​សង្ស័យ​ថា ​បាន​បា.ញ់​សម្លា.ប់ ​បុរស​ខ្មែរ​សញ្ជាតិ​បារាំង​  នៅ​ទីក្រុង​បាងកក​ កាលពី​យប់​ថ្ងៃ​អង្គារ​ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន ដឺ ណា​សិន The Nation របស់​ថៃ ​នៅ​ថ្ងៃ​ទី៨ ខែមក​រា​នេះ ​។

សារព័ត៌មាន នេះ​បានអោយ​ដឹង​ថា នៅ​ម៉ោង៦ល្ងាច ថ្ងៃ​អង្គារ ក្បែរ​វត្ត​មួយនៅក្រុង​បាងកក លោក លឹ​ម គឹ​ម​យ៉ា ជនជាតិ​ខ្មែរ សញ្ជាតិ​បារាំង និងអតីត​សមាជិក​សភា ​គណបក្ស​សង្គ្រោះ​ជាតិ អាយុ៧៤ឆ្នាំ ត្រូវ​បាន​បា.ញ់​សម្លា.ប់​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ ។

លោក លឹ​ម គឹ​ម​យ៉ា បាន​ធ្វើ​ដំណើរ​ពី ​ខេត្តសៀមរាបជាមួយ​ភរិយា​ ។ ឃា.តក​បាន​ប្រើ​ម៉ូតូ Honda Wave 100 ពណ៌​ក្រហម ពាក់អាវ​ពណ៌​ប្រផេះ ខោជើងវែង និង​ស្ពាយ​កាបូប​មុខ​ទ្រូង​ ។

ប៉ូលិស​បាន​កំពុង​ ស្វែងរក​ដីកា​ឃាត់ខ្លួន បុរស​ថៃ ឈ្មោះ អេ​កា​ឡាក់ អតីត​ទាហានជើងទឹក​ថៃ ដែល​ជា​សង្ស័យ​ក្នុង​ករណី​នេះ​ ។ ជនសង្ស័យ ត្រូវ​បាន​ចោទប្រកាន់​ពី​ឃា.តកម្ម ​ដែល​មានការ​រៀបចំ​ជា​មុន និង​​បា.ញ់​នៅ​ទី​សាធារណៈ ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *