សមត្ថកិច្ចថៃរកឃើញ បំណែកយន្តហោះធ្លាក់ សន្មត់ស្លាប់មនុស្សទាំង៩នាក់….

(ប្រទេសថៃ)៖ យោងតាមកាសែត The Nation បានចេញផ្សាយ កាលពីយប់ថ្ងៃសៅរ៍ថា ករណីធ្លាក់យន្តហោះធុនតូចមួយគ្រឿង នៅខេត្ត Cha choeng sao បានបញ្ចប់ការរុករកហើយ បន្ទាប់ពីរកឃើញបំណែកយន្តហោះ ដោយមានការសន្មត់ថា មនុស្ស៩នាក់ នៅលើយន្តហោះ ស្លាប់ទាំងអស់ នេះបើតាមអាជ្ញាធរ។

អាជ្ញាធរបានបញ្ជាក់ថា កម្លាំងជំនាញផ្នែកកោសល្យវិច្ច័យ បានយកបំណែកសាកសព ដែលប្រមូលបានទាំងអស់ មកធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ ទាំងនោះ។ បន្ទាប់មក នឹងត្រូវប្រគល់ជូនសាច់ញាតិទៅធ្វើបុណ្យ តាមប្រពៃណី។

បើតាមប្រភព បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់ក្នុងព្រៃ នៅស្រុក Bang Pakong តាំងពីថ្ងៃព្រហស្បតិ៍ ហើយទើបរកឃើញ បំណែកខ្លះៗ នៅថ្ងៃសុក្រ។

ដោយសារស្ថានភាពអាកាសធាតុ មិនអំណោយផល ក្នុងព្រៃកោងកាង អភិបាលខេត្ត Cha choeng sao លោក Chonlatee បានបញ្ជាឱ្យបញ្ឈប់កា រស្វែងរកអ្នកបាត់ខ្លួន មនុស្សបន្តទៀត។ ប៉ុន្តែ សម្រាប់ក្រុមហ៊ុន ដែលជាម្ចាស់យន្តហោះនេះ ប្រសិនបើចង់ស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ពីមូលហេតុ នៃការធ្លាក់នោះ អាចធ្វើទៅបាន ដោយត្រូវបន្តសហការ ជាមួយម្ចាស់ដី ២១រ៉ៃ ក្នុងករណីពួកគេ ឯកភាព។

យ៉ាងណាមិញ បើតាមកាសែត Bangkok Post វិញ បានចេញផ្សាយថា រដ្ឋាភិបាលនឹងធ្វើការជាមួយអ្នកជំនាញអាកាសចរណ៍ ដើម្បីស្វែងរកមូលហេតុនៃ ការធ្លាក់យន្តហោះខ្នាតតូចនេះ ខណៈដែលបំណែកត្រឹម ៤០ភាគរយប៉ុណ្ណោះ ដែលត្រូវបានរកឃើញ។ ប្រភពបញ្ជាក់ដែរថា ក្នុងចំណោមមនុស្សទាំង៩នាក់ លើយន្តហោះ ក៏មានជនបរទេសផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *