បុរសជនជាតិខ្មែរសញ្ជាតិ បារាំងត្រូវខ្មា.ន់កាំភ្លើ.ងបា.ញ់សម្លា.ប់នៅបាងកក

(ប្រទេសថៃ)៖បុរស​ជនជាតិ​ខ្មែរ​សញ្ជាត​បារាំង​ម្នាក់​ជា​អតីត​សមាជិក​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​លោក​ត្រូវ​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​បាន​បា​.​ញ់​ប្រហារ នៅ​កាលពី​យប់​ថ្ងៃ​អង្គារ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ The Nation បាន​ឲ្យ​ដឹង​ថា បុរស​សកម្មជន​នយោបាយ​ប្រឆាំង​រូប​នេះ​គឺ​លោក លី​ម គឹ​ម​យ៉ា អាយុ​៧៤​ឆ្នាំ ។ លោក​ត្រូវ​បាន​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​បា​.​ញ់ កាលពី​ម៉ោង​ជិត​៦​ល្ងាច​ក្បែរ​វត្ត​មួយ​កន្លែង​នៅ​ក្នុងស្រុក ព្រះ​ណា​ខន (Phra Nakhon) ចំនួន​២​គ្រាប់ មួយ​ចំ​ឆ្អឹងជំនី​ខាងស្តាំ និង​មួយ​កន្លែង​ត្រូវ​ស្មា​ខាងស្តាំ ។បុរស​ជនជាតិ​ខ្មែរ​សញ្ជាត​បារាំង​ម្នាក់​ជា​អតីត​សមាជិក​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​លោក​ត្រូវ​ខ្មា​.​ន់​កាំ​ភ្លើ​.​ង​បាន​បា​.​ញ់​ប្រហារ នៅ​កាលពី​យប់​ថ្ងៃ​អង្គារ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

កាសែត​នោះ​បានអោយ​ដឹង​ថា ជនសង្ស័យ​បា​.​ញ់​ប្រហារ​មានឈ្មោះ អេ​កា​ឡាក់ ជា​អតីត​:​កងទ័ពជើងទឹក​ថៃ ។ ប៉ូលិស​កំពុង​ស្វែងរក​ដីកាចាប់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ការ​បា​.​ញ់​ប្រហារ​នេះ ។ រហូត​មក​ដល់​ពេល​នេះ ប៉ូលិស​ថៃ​មិន​ទាន់​បញ្ជាក់​នៅឡើយ​ពី​មូលហេតុ​នៃ​ការ​បា​.​ញ់​ប្រហារ​នេះ ។

លោក សៀម ប៊ូ​ន​សុម (Siam Boonsom) មេ​ប៉ូ​លី​ស​ក្រុង​បាងកក បាន​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​ជា​បន្ទាន់​លើ​ការ​បា​.​ញ់​ប្រហារ​នេះ ហើយ​ការ​ស៊ើបអង្កេត​បឋម​បង្ហាញ​ថា ជន​រង​គ្រោះ បាន​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប ប្រទេស​កម្ពុជា តាម​រថយន្តក្រុង​ជាមួយ​ប្រពន្ធ​ជា​ជនជាតិ​បារាំង និង​សាច់ញាតិ​ខ្មែរ ។

បច្ចុប្បន្ន​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​កំពុង​ជួយ​ប៉ូលិស​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​នៅ​ក្នុង​តំបន់​កើតហេតុ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​មូលហេតុ​នៅ​ពីក្រោយ​ការ​ធ្វើ​ឃា​.​ត​នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *