(ប្រទេសថៃ)៖បុរសជនជាតិខ្មែរសញ្ជាតបារាំងម្នាក់ជាអតីតសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិបានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីលោកត្រូវខ្មា.ន់កាំភ្លើ.ងបានបា.ញ់ប្រហារ នៅកាលពីយប់ថ្ងៃអង្គារ នៅទីក្រុងបាងកក ប្រទេសថៃ ។
សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ The Nation បានឲ្យដឹងថា បុរសសកម្មជននយោបាយប្រឆាំងរូបនេះគឺលោក លីម គឹមយ៉ា អាយុ៧៤ឆ្នាំ ។ លោកត្រូវបានខ្មា.ន់កាំភ្លើ.ងបា.ញ់ កាលពីម៉ោងជិត៦ល្ងាចក្បែរវត្តមួយកន្លែងនៅក្នុងស្រុក ព្រះណាខន (Phra Nakhon) ចំនួន២គ្រាប់ មួយចំឆ្អឹងជំនីខាងស្តាំ និងមួយកន្លែងត្រូវស្មាខាងស្តាំ ។បុរសជនជាតិខ្មែរសញ្ជាតបារាំងម្នាក់ជាអតីតសមាជិកសភា មកពីគណបក្សសង្គ្រោះជាតិបានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពីលោកត្រូវខ្មា.ន់កាំភ្លើ.ងបានបា.ញ់ប្រហារ នៅកាលពីយប់ថ្ងៃអង្គារ នៅទីក្រុងបាងកក ប្រទេសថៃ ។
កាសែតនោះបានអោយដឹងថា ជនសង្ស័យបា.ញ់ប្រហារមានឈ្មោះ អេកាឡាក់ ជាអតីត:កងទ័ពជើងទឹកថៃ ។ ប៉ូលិសកំពុងស្វែងរកដីកាចាប់ខ្លួនជនសង្ស័យនៅក្នុងការបា.ញ់ប្រហារនេះ ។ រហូតមកដល់ពេលនេះ ប៉ូលិសថៃមិនទាន់បញ្ជាក់នៅឡើយពីមូលហេតុនៃការបា.ញ់ប្រហារនេះ ។
លោក សៀម ប៊ូនសុម (Siam Boonsom) មេប៉ូលីសក្រុងបាងកក បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់លើការបា.ញ់ប្រហារនេះ ហើយការស៊ើបអង្កេតបឋមបង្ហាញថា ជនរងគ្រោះ បានធ្វើដំណើរពីខេត្តសៀមរាប ប្រទេសកម្ពុជា តាមរថយន្តក្រុងជាមួយប្រពន្ធជាជនជាតិបារាំង និងសាច់ញាតិខ្មែរ ។
បច្ចុប្បន្នស្ត្រីជាប្រពន្ធជនរងគ្រោះកំពុងជួយប៉ូលិសធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលនៅក្នុងតំបន់កើតហេតុ ខណៈសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត ដើម្បីរកមូលហេតុនៅពីក្រោយការធ្វើឃា.តនេះ ៕