(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិនពលី មរណៈបង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ បានអញ្ជើញដឹក នាំក្រុមការងារចុះ បើកប្រាក់ឧបត្ថម្ភគោល នយោបាយលើក ដំបូង ជូនយោធិនសោធននិវត្តន៍ ក្នុងអង្គភាពកង ពលតូចថ្មើរជើងលេខ៥៣។
នៅក្នុងឱកាសនោះ ក្រុមការងារអនុគណៈកម្មការ បានសំណេះសំណាលជា មួយយោធិនសោធននិវត្តន៍ និងបានផ្សព្វផ្សាយនីតិវិធី នៃការបើកប្រាក់ ឧបត្ថម្ភគោលនយោបាយ មួយលើកដំបូងជូន ដល់យោធិន មុននឹងផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ថា យោធិនសោធននិវត្តន៍ ក្នុងអង្គភាពកងពល តូចថ្មើរជើងលេខ៥៣ មានចំនួន២៥នាក់ ដែលនឹងត្រូវបើកប្រាក់ គោលនយោបាយ របស់រាជរដ្ឋាភិបាលលើកដំបូង មុននឹងត្រូវផ្ទេរទៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីខែធ្នូ ឆ្នាំ២០២២នេះតទៅ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែង អំណរគុណចំពោះ ប្រមុខរាជរដ្ឋាភិបាល ដែរតែងតែយកចិត្តទុកដាក់ ដល់សុខទុកយោធិន ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ លះបង់សាច់ស្រស់ ឈាមស្រស់ ដេីម្បីបុព្វហេតុជាតិ នឹងប្រជាជន៕