(ខេត្តកំពត)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ ថ្នាក់ដឹកនាំ អង្គការ និងអ្នកជំនាញពាក់ព័ន្ធ សូមចូលរួមយុទ្ធនាការ “ទេសចរម្នាក់ដាំដើមឈើមួយដើម” និង យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរ ណ៍ និងមនុស្សម្នាក់ៗ ជាភ្ញាក់ងារផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់”។
ថ្លែងក្នុងពិធីដាំដើមឈើ អនុវស្សាវរីយ៍ជាងមួយដើម នៅតាមអមតាមដងផ្លូវ ខាងក្រោយកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីដាំដើមឈើនៅព្រឹកនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើមឈើ ឲ្យក្លាយជាផលិតផល ទេសចរណ៍ថ្មីមួយបន្ថែមទៀត ប្រកបដោយភាពទាក់ទាញ។
ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត បានមានប្រសាសន៍ដែរថា ការដាំដើមឈើនាពេលនេះ ដើម្បីអបអរសាទរពីធីបុណ្យសមុទ្រលើកទី១១ ជុំទី៣នៅខេត្តកំពត និងដើម្បីលម្អផ្លូវដ៏សំខាន់មួយខ្សែ តភ្ជាប់ផ្លូវពីសាលាខេត្ត រហូតទៅដល់ឆ្នេរសមុទ្រថ្មី ដែលរដ្ឋបាលខេត្តបាននឹង កំពុងរៀបចំស្ថាបនាសាងសង់។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១២ ខែធ្នូនេះ ការប្រណាំងទូកប្រពៃណីខ្នាត អន្តរជាតិវគ្គផ្តាច់ព្រាត់ នឹងធ្វើឡើងនៅបរិវេណ ទីលានកីឡាដ្ឋានលើទឹក ដែលការប្រណាំងទូកក្នុង រយៈចម្ងាយ១គីឡូម៉ែត្រ ដោយចេញដំណើរពី គល់ស្ពាន់ចាស់(ឥន្ទធនូ) មកដល់វេទិការកិត្តិសយនៅទីលាន កីឡាដ្ឋានលើទឹក ខណៈដែលកម្មវិធីបើកជាផ្លូវការ ពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃស្អែក ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕ សេង ណារិទ្ធ