(ខេត្តតាកែវ)៖ ជនជាតិចិនតៃវ៉ានម្នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកបាទីឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីប្រើបា្រសអាវុធ ដោយខុសច្បាប់និង បាញ់បោះដោយសេវី អស់ចំនួន៧១គ្រាប់ ហេតុការដ៏ភ្ញាក់ផ្អើលនេះបានកើត ឡើងកាលពីយប់រំលង អាធ្រាត្រឈានចូល ថ្ងៃទី០៧ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិកណ្តាល ឃុំលំពង់ ស្រុកបាទីខេត្តតាកែវ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ខ្មាន់កាំងភ្លើងមានឈ្មោះ CAI JIA YOU ភេទប្រុសអាយុ២០ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ និងបានប្រើប្រាស់កាំភ្លើងខ្លីម៉ាក Sig Sauer ។
មូលហេតុ នៃការបាញ់របស់សេរីនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ ឲ្យដឹងច្បាស់លាស់នៅឡើយទេ។
លោក វរសេនីយ៍ឯក ឆាយ កែវមុន្នី បានឲ្យដឹងនៅល្ងាច ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្រោយពីជនជាតិចិនតៃវ៉ាន់រូបនេះ បាញ់បោះដោយសេរី កម្លាំងនគរបាលបានចាប់ឃាត់ខ្លួន ធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី ហើយលោកបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តតាកែវហើយ ដើម្បីបន្តតាមមតិវិធីច្បាប់។