កណ្តាលៈ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២២នេះមានករណីគ្រោះអគ្គីភ័យ មួយបានកើតឡើងបណ្តាលអោយឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង ដោយសារតែឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង។ករណីនេះកើតឡើងនៅចំណុចភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ក្រេម ថា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សម្ភារខូចខាតរួមមាន ១-ផ្ទះ១ខ្នងទំហំ៦គុណនឹង៨ម៉ែត្រ សង់អំពីឥដ្ឋថ្មក្រោម ឈើលើ ដំបូលប្រកក្បឿង សំយាបសង្ក័សី ខូចខាតឆេះអស់ទាំងស្រុង,២-ប្រាក់ដុល្លាចំនួន៣០០ដុល្លារ, ៣-ប្រាក់រៀលចំនួន២.៦០០.០០០ រៀល, ៣-មាស១តម្លឹង, ៤-ផ្លាកទីន២តម្លឹង២ជី, ៥-ប្លង់ដីផ្ទះមួយសន្លឹក,៦-ម៉ូតូម៉ាកហ្សូម័រ១គ្រឿងនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ចំពោះករណីនេះមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សសត្វទេ៕