(ខេត្តបន្ទាយមានជ័យ)៖ នគរបាលជំនាញផ្សព្វផ្សាយ ពង្រឹងច្បាប់ចរាចរណ៍ ដាក់ស្មារតីឲ្យអ្នកបើកបរបង្កើន ការប្រុងប្រយ័ត្នដែល ធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥ ព្រំប្រទល់ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍កើតឡើងមន្ត្រី នគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យសហការ ជាមួយមន្ត្រីមន្ទីសាធារណៈការដឹកជញ្ជូន ខេត្តក្រុមយុវជនស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជា ខេត្តបានចុះផ្សព្វផ្សាយសុវត្ថិភាព ចរាចរណ៍ផ្លូវគោកដើម្បី ដាក់ស្មារតីនិងពង្រឹងច្បាប់ ចរាចរណ៍ផ្លូវគោក។
លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធានការិយាល័យសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនៃ មន្ទីសាធារណៈការនិងដឹក ជញ្ជូនខេត្តបានបញ្ជាក់ថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ កើតឡើងញឹកញ៉ាប់នៅ ក្នុងខេត្តបន្ទាយមានជ័យ និងជាការណែនាំពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងណែនាំដល់អ្នកបើកបររថយន្តធុនតូចធំ និងទោចក្រយានយន្ត ដើម្បីអោយចូលរួម គោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់កើតឡើង។
គួររំលឹកថា៖ នៅខេត្តបន្ទាយមានជ័យ អាត្រាគ្រោះចរាចរណ៍ដែលកើតឡើង ស្ទើររាល់ថ្ងៃគឺនៅក្រុងប៉ោយប៉ែត ជាប់ជាយដែនមានអ្នកស្លាប់ និងរងរបួសធ្ងន់ និងស្រាលស្ទើររាល់ថ្ងៃ មានប្រជាពលរដ្ឋខ្មែរ និងជនបរទេស ព្រោះក្រុងប៉ោយប៉ែតអាត្រា អ្នករស់នៅមានការ កើនឡើងច្រើនទៅៗទើបគ្រោះថ្នាក់ ចរាចរណ៍កើតឡើងមិនលុះថ្ងៃ៕