ប្រទះឃើញ ក្មេងស្រីអង្គុយអង្រួន សពស្ត្រីម្នាក់ និងម៉ូតូមួយគ្រឿង ដែលគួរឱ្យអាណិតជាពន់ពេក សង្ស័យគេយកមកផ្លុងចោល……

(ខេត្តតាកែវ)៖ ប្រជាពលរដ្ឋនាំគ្នាផ្អើល ឆោឡោខណៈប្រទះឃើញ ក្មេងស្រីអាយុ៣ឆ្នាំអោបសពស្ត្រីម្នាក់ និងបានរាយការណ៍អោយសមត្ថកិច្ចជួយអន្តរាគមន៍ ហេតុការដ៏រន្ធុតនេះបានកើតឡើងកាល ពីព្រឹកថ្ងៃទិ១៩ខែវិច្ឆិការឆ្នាំ២០២៤ វេលាម៉ោង០៦និង០០នាទី នៅចំណុចកំពតព្រៃមួយកន្លែង ស្ថិតក្នុងភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ក្រោយពីទទួលបានព័ត៌មាន ខាងលើកម្លាំងជំនាញនៃ អធិការរដ្ឋាននរបាលស្រុកបាទី សហការជាមួយកម្លាំង ជំនាញនគរបាលនៃស្នងការ នគរបាលខេត្តតាកែវបានចុះ ពិនិត្យកន្លែងកើតនិងបាន ធ្វើកោស្សលវិច្ឆ័យលើ សាកសពផងដែរ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ក្រោយពីបាន ពិនិត្យនិងធ្វើកោស្សលវិច្ច័យ លើជនរងគ្រោះសមត្ថកិច្ច ជំនាញរកឃើញថា សពស្ត្រីម្នាក់នេះ គឺពិតជាករណីឃាតកម្ម ដោយប្រតិកម្មទៅលើការប្រើថ្នាំ ហួសកម្រិត ក្រោយពិនិត្យនិងធ្វើកោសលវិច្ច័យចប់ សមត្ថកិច្ចជំនាញ បានប្រគល់សព ឲ្យទៅគ្រួសារសព ដែលរស់នៅ ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី។

បើយោងតាមការដឹងពីលោកសៅ ផាន អាយុ៤៥ឆ្នាំត្រូវជាប្តីសពបានរៀបរាប់ ទាំងទឹកភ្នែកបានប្រាប់ អោយដឹងថា សពស្ត្រីរងគ្រោះនេះជាភរិយា របស់លោកមានឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ លោកនិងភរិយារស់នៅ ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវើ

លោក សៅ ផាន ប្រាប់អោយដឹងទៀតថា មុនពេលកើតហេតុ ភរិយារបស់លោក គាត់មានជម្ងឺ ចេះតែអស់កម្លាំង បានទៅ ពិគ្រោះជំងឺ នៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា ដែល ស្ថិតនៅ ភូមិពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ នៅភូមិក្បែរគ្នា គាត់បានទៅចាក់ថ្នាំ ចំនួនបីដង លើកទី០១ អត់អីទេ ក៏ត្រឡប់មកផ្ទះវិញ  ថ្ងៃទី ០២ ក៏អត់អីដែរ ក៏ត្រឡប់មកផ្ទះវិញ លុះដល់ថ្ងៃទី ០៣ ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គាត់បានចេញពីផ្ទះ ដោយជិះម៉ូតូ យកក្មួយស្រី ឈ្មោះ ណូន សៀវវ៉ាន អាយុ៣ឆ្នាំ ទៅជាមួយ ចេញទៅតាំងពីម៉ោង ៦ល្ងាច រហូត បាត់ដំណឹងឈឹង គាត់បានដើរ រកប្រពន្ធ និងក្មួយស្រី ប៉ុន្តែរកមិនឃើញសោះ រហូតដល់ភ្លឺឡើង បានឮដំណឹងថា មានសព្វស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅចំណុច កំពតព្រៃ ក្បែរផ្លូវ ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ. គាត់ក៏បាននាំសាច់ញាតិ ទៅមើល ក៏ឃើញពិតជាសពរបស់ប្រពន្ធ គាត់ពិតប្រាកដមែន ហើយក្មួយស្រី នៅអង្គុយបង្រួនសពអ៊ំស្រី ពិតជាគួរឱ្យអាណោចអាធ័ម មែនទែន។

ជុំវិញករណីខាងលើនេះដែរ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានពិនិត្យនិងធ្វើកោសលវិច័យ ឃើញថាសពស្ត្រីខាងលើ ពិតជាករណីឃាតកម្ម និងព្រឹត្តិកម្មថ្នាំ ដោយប្រើថ្នាំហួសកម្រិតពិតប្រាកដមែន។

ចំណែកខាងជំនាញ មន្ទីរសុខាភិបាល ខេត្តតាកែវ បានឱ្យដឹងថា ក្រោយការសួរនាំ ទៅលើម្ចាស់ មន្ទីរសម្រាកព្យាបាល  និង សម្ភព សុង ហាក់ ម៉ារីណា បានឱ្យដឹងថា សពស្រ្តី ឈ្មោះ ណាំ ចន្ធូ ពិតជាបានមកសម្រាកព្យាបាល ពិតប្រាកដមែន។

ក្រោយពេលសួរនាំចប់ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណា ទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួល របស់ឯកឧត្តម ឯកឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បាននាំខ្លួន យកទៅសួរនាំ ទៅតាមនីតិវិធីច្បាប់. ចំណែកឯសពស្ត្រីរងគ្រោះ ត្រូវបានបញ្ជូន ឱ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីផងដែរ.។

You might like

Leave a Reply

Your email address will not be published. Required fields are marked *