(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ៥នាក់ ក្នុងនោះមានជនជាតិថៃម្នាក់ ចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែតឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពីព្រឹក ថ្ងៃទី១៩ខែសីហាឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរង នគរបាលក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា ជនសង្ស័យទាំង៥នាក់ ត្រវបានកម្លាំងជំនាញឃាត់ខ្លួន ទី១ឈ្មោះ ចាន់ កុសល់ ភេទប្រុសអាយុ៤៥ឆ្នាំ ទី២ឈ្មោះ ម៉ី កុសល់ ភេទប្រុសអាយុ២០ឆ្នាំ ទី៣ ឈ្មោះ សុខ ម៉ៅ ភេទប្រុសអាយុ៤៥ឆ្នាំ ទី៤ ឈ្មោះ ជា ទីសាន ភេទប្រុសអាយុ២៤ឆ្នាំ និងទី៥ ឈ្មោះ ប្រាផាន អូរ៉ាន់នីត ភេទប្រុសអាយុ៤៥ឆ្នាំ ជាជនជាតិថៃ បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ ស្នាក់នៅក្នុង ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ កែវ ដូល បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យ៥នាក់ខាងលើ ក្នុងនោះមាន១នាក់ ជាជនជាតិថៃបាននាំយកមក សាកសួរនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដោយយោងតាមចម្លើយ សារភាពនិងវត្ថុតាងគ្រឿងញៀន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅកម្លាំងជំនាញ នៃស្នងការដ្ឋានគរបាលខេត្ត និងបញ្ជូនបន្តទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការទៅតាមនីតិវិធីច្បាប់៕