ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអនុញ្ញាតឲ្យប្រតិភូអង្គការ PLAN អន្តរជាតិប្រចាំកម្ពុជា ដឹកនាំដោយលោកស្រី គ្វីននេត វ៉ង នាយិការប្រចាំប្រទេសកម្ពុជា របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ចូលជួបសំដែងការគួសម និងបង្ហាញពីបេសកម្មការងារ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។
នាឱកាសនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអង្គការ PLAN អន្តរជាតិប្រចាំកម្ពុជា ដែលបានអញ្ជើញចូលជួបសំដែងការគួសម និងបង្ហាញពីបេសកម្មការងារនាពេលនេះ។
ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថាអង្គការភ្លែនអន្តរជាតិកម្ពុជាជាអង្គការដៃគូអភិវឌ្ឍន៍ដ៏ល្អដែលតែងតែចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ជាពិសេសសមិទ្ធផលជាច្រើន នៅតាមទីជននៅក្នុងខេត្តស្ទឹងត្រែងក៏មានការរួមចំណែកពីអង្គការភ្លែនអន្តរជាតិផងដែរ ហើយក៏សូមថ្លែងអំណរគុណ និងអបអរសាទរជាមួយនិងបណ្តាសមិទ្ធផលជាច្រើនដែលអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជាបានកសាងជូនប្រជាជនខេត្តស្ទឹងត្រែង។
ឯកឧត្តម អភិបាលខេត្តបន្តថាជំនួបរវាងឯកឧត្តមនិងប្រតិភូអង្គការាភ្លែនអន្តរជាតិកម្ពុជានាពេលនេះជាការចាប់ផ្តើមបើកទំព័រមួយទៀតដែលត្រូវរៀបចំគម្រោងរបស់អង្គការក៏ដូចជារដ្ឋបាលខេត្តធ្វើយ៉ាងណាធ្វើឲ្យបណ្តាសមិទ្ធផលផ្សេងៗទៀតសំរេចសំរាប់ប្រជាជនស្របតាមគោលបំណងរបស់អង្គការផងដែរ។
លោកស្រី គ្វីននេត វ៉ង នាយិការប្រចាំប្រទេសកម្ពុជា របស់អង្គការភ្លែនអន្តរជាតិកម្ពុជាបានកោតសរសើយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តចំពោះការផ្តល់នូវកិច្ចសហការយ៉ាងកក់ក្តៅនិងរឹងមាំរយៈពេលកន្លងមក ប្រសិនបើគ្មានការគាំទ្រពីរដ្ឋបាលខេត្តទេ រាល់កិច្ចការងារនិងសមិទ្ធផលដែលសំរេចបាននោះគឺមិនអាចកើតមានឡើងបានទេ ននិងសង្ឃឹមថានិងមានការគាំទ្របន្ថែមទៀតពីសំណាក់រដ្ឋបាលផងដែរ។
លោកស្រី នាយិការបានបន្តថាសំរាប់អង្គការភ្លែនអន្តរជាតិបានចាប់ផ្តើមកិច្ចការងារនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដោយឡែកក្នុងខេត្តស្ទឹងត្រែងចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៧ ហើយកិច្ចការងារសំខាន់របស់យើងគឺដើម្បីលើកកម្ពស់សិទ្ធិអំណាច កុមារី និងស្ត្រីវ័យក្មេង ដើម្បីឲ្យពួកគេបានរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងការអភិវឌ្ឍក្នុងការឈានទៅ សម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។
លោកស្រីបញ្ជាក់ថា យើងបានរួមចំណែកក្នុងការបង្កើតនូវបរិយាកាសជា ច្រើនដែលកសារ និងយុវជនអាចចូលរួមធ្វើឲ្យមានការផ្លាសប្តូរ នៅក្នុងសហគមន៍របស់ពួកគេតាមរយៈកិច្ច ខិតខំប្រឹងប្រែងនៃកម្មវិធីអភិវឌ្ឍន៍ និងការស្វែងរកមតិគាំទ្ររបស់យើងដែលសិទ្ធិរបស់កុមារ និងកុមារីត្រូវ បានគោរពដើម្បីឲ្យពួកគេឈានទៅសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ៕SAMNENG