(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សា ភិបាលសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ និងជាតំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារ ព័ត៌មានឯករាជ្យ បានអញ្ជើញជាអធិ បតីពិធីបិទវគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ក្រោមការឧបត្ថម្ភ ដោយឯកឧត្តម ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌ មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រៀបចំដោយសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាគមសម្ព័ន្ធសារ ព័ត៌មានឯករាជ្យ ដែលបានរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” ដោយឥតគិតថ្លៃ ជូនដល់សិក្ខាកាម ៣៩១អង្គ/នាក់ ដែលនិមន្ត និងអញ្ជើញមកពីតាមបណ្តារាជធានី ខេត្ត ស្ថាប័នរដ្ឋ ឯកជន អង្គភាពសារព័ត៌មាននានា ។
ថ្លែងក្នុងឱកាស នោះដែរឯកឧត្តម អ៊ូ វណ្ណា ក៏បានផ្តាំផ្ញើដល់សិក្ខា កាមទាំងអស់ ត្រូវយកចំណេះដឹង ដែលទទួលបានពីការ ចែករំលែករបស់ វាគ្មិនទាំង ៤រូប ក្នុងវគ្គសិក្សានេះ ទៅអភិវឌ្ឍខ្លួន អភិវឌ្ឍអង្គភាពខ្លួន និងចូលរួមពង្រឹង គុណភាពនិងការ ផ្សព្វផ្សាយនៅកម្ពុជា ។ ជាងនេះទៅទៀត ឯកឧត្តម អ៊ូ វណ្ណា ក៏ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពវិជ្ជាជីវៈរបស់ខ្លួន គោរពសិទ្ធិបុគ្គលឯកជន គោរពច្បាប់រដ្ឋ ពិសេសច្បាប់ស្តី ពីរបបសារព័ត៌មាន និងកុំបំពុល សង្គមឲ្យសោះ។
វគ្គសិក្សាស្តីពី “ការសរសេរព័ត៌មាន ផលិតព័ត៌មាន និងរាយការណ៍ព័ត៌មាន” នេះ មានរយៈពេល ១ថ្ងៃពេញ និងមានការចូល រួមចែករំលែកបទ ពិសោធពីសំណាក់វាគ្មិន ចំនួន ៤រូប រួមមាន ៖ ទី១. លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អគ្គនាយករងសារ ព័ត៌មានត្រយង និងជាប្រធាន សមាគមពិធីករ ពិធីការិនីកម្ពុជា ទី២. លោក ប៊ិន ប៊ុណ្ណា និពន្ធនាយកសារ ព័ត៌មានត្រយង លោក រ៉េន រតនៈ នាយករងផ្នែកព័ត៌ មានសន្តិសុខសង្គម នៃសារព័ត៌មានត្រយង និងលោកសាស្ត្រាចារ្យ ស៊ូ តារា ទីប្រឹក្សាច្បាប់ ក្រុមហ៊ុនមេធាវី អឹម អ ធី ។
សូមបញ្ជាក់ថា វគ្គសិក្សានេះរៀបចំដោយ សមាគមសម្ព័ន្ធសារព័ត៌ មានឯករាជ្យ សហការជាមួយ សាកលវិទ្យាល័យ ធនធានមនុស្ស សារព័ត៌មានត្រយង និងក្រុមហ៊ុនមេធាវី អឹម អ ធី នៅទីតាំងសាកល វិទ្យាល័យធនធានមនុស្ស ។
បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ បានបញ្ជាក់ថា សមាគមនឹងបន្តបើកវគ្គ សិក្សាមួយចំនួនទៀត ជូនដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន យុវនារី ដោយឥតគិតថ្លៃ ក្រោមការ ឧបត្ថម្ភដោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមា គមសម្ព័ន្ធសារព័ត៌ មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ វគ្គពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់នានា និងជំនាញ អភិវឌ្ឍធនធាន មនុស្សផ្សេងៗទៀត៕