(ខេត្តបន្ទាយមានជ័យ)៖ កាលព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤នេះ នៅចំណុច ភ្លើងស្តុប លោកកែ សួនសុភាព អភិបាលរង ខេត្តបន្ទាយមានជ័យនិងជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា សាខាខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោក ឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលបន្ទុកសារាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍ និងក្រុមការងារជា ច្រើននាក់ទៀតបាន នាំយកអំណោយ មួកសុវត្ថិភាពរាប់រយ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវ កែ សួន សុភី ស សុខា តាមរយៈ លោកកែសួនសុភាព ចែកជូនដល់អ្នកធ្វើ ចរាចរណ៍តាមផ្លូវជាតិ នៅចំណុចភ្លើងស្តុប ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ចរាចរណ៍ ផ្លូវគោក។
លោក កែ សួនសុភាព លោក ឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនេះ វាមានសារៈសំខាន់ណាស់ ដើម្បីជំនួយស្មារតីដល់ អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោកជាដើម។
ក្នុងនោះដោយមានការ បង្ហាញដោយផ្ទាល់ពី មន្រ្តីជំនាញផងដែរ ក្នុងគោលបំណងបង្កើន សមត្ថភាពយល់ដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកបើក ម៉ូតូក្នុងគោលដៅលុប បំបាត់ការបំពានច្បាប់ ចរាចរណ៍ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាព ក្នុងពេលបើកបរផងដែរ។
លោកទាំង២ បានមានប្រសាសន៍បន្តទៀតថា អ្នកបើកបរទាំងអស់ត្រូវ យល់ដឹងឲ្យបានច្បាស់ អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកពី កក្កា៧យ៉ាងគឺ ១/ការបើកហួសល្បឿនកំណត់ ធ្វើឲ្យយើងបាត់បង់ ម្ចាស់ការនៅពេលដែល មានឧបសគ្គដោយចៃដន ២/បើកនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន នៅពេលអត់ងងុយ ខ្លាំងហេវហត់ខ្លាំង ៣/ការមិនគោរពសិទ្ធ អទិភាពនៅកន្លែងផ្លូវ ប្រសព្វឬនៅលើផ្លូវ ដែលមានប្រសិទ្ធភាព ៤/បើកជែងគ្នាដោយ ខ្វះការប្រុងបករយ័ត្ន ៥/មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ៦/ការបត់ឆ្វេងឬថយ ក្រោយគ្មានការ ប្រុងប្រយ័ត្នជាដើម ៧/មិនបានមើលគំនូស ផ្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណា នេះកំពុងក្លាយ ជាបញ្ហដ៏ធំផងដែរ។ ការចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់ គ្នាដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍មិន ជារឿងការពិបាកនោះទេ បើសិនប្រជាពលរដ្ឋ ណាមិនបានចូលរួម គោរពច្បាប់ចរចរណ៍ ឲ្យបានគ្រប់គ្នាទេនោះ គ្រោះថ្នាក់ដោយសារចរាចរណ៍ និងអាចកើនឡើងជាងមុន។
ការគោរពច្បាប់ចរាចរណ៍ វាមិនពិបាកនោះទេ ពេលដែលយើងជិះម៉ូតូ ត្រូវពាក់មួកសុវត្តិភាព ទាំងអស់គ្នាមិនត្រូវបើកបរ ទាំងមានភាពស្រវឹង ជៀសវាងជិះម៉ូតូវ៉ាស្តាំ ចំពោះបងប្អូនដែលជិះ រថយន្តត្រូវដាក់ខខ្សែក្រវ៉ាត់ ឲ្យបានត្រឹមត្រូវមុន ចេញដំណើទោះជិតឬឆ្ងាយក្តី ដើម្បីសុវត្តិភាពរបស់បងប្អូន។
ក្នងឱកាសននោះលោកទាំង២ បានធ្វើការអំពអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវ ចេះបើកបរមាន ការប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពជានិច្ច ពាក់ខ្សែក្រវ៉ាត់ ពេលបើកបរ ត្រូវជិះប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សា ទុកផ្លូវថ្មើរជើងផងដែរ ។
សូមឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាម ផ្លូវជាតិទាំងអស់ត្រូវ ស្វែងយល់អំពី មាត្រាសំខាន់ៗ នៃច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានច្បាស់ ១មើលសញ្ញាចរាចរណ៍ផ្លូវគោក ២សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ៣ការត្រួតពិនិត្យយានជំនិះ និងការផ្ទុកទំនិញ៤ បច្ចេកទេស និងសុវត្ថិភាពក្នុងការ បើកបរផងដែរ៕