អាវុធជាច្រើននៅក្នុងផ្ទះ មួយកន្លែងក្នុងឃុំតាប៉ុន ត្រូវបានសមត្ថកិច្ច ឆែកឆេររកឃើញ

(ខេត្តបាត់ដំបង)៖ សមត្ថកិច្ចសុំដីកាឆែកឆេរ និងរកឃើញអាវុធនិង គ្រាប់រំសេវជាច្រើនប្រភេទ នៅក្នុងផ្ទះមួយកន្លែង នាឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីមានតម្រុយ មកពីខេត្តព្រះសីហនុ។

កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល ដោយមានការ អនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តព្រះសីហនុ និងមានការសម្រប សម្រួលពីលោក ទុគ វីនិត ព្រះរាជអាជ្ញា រងអមសាលា ដំបូងខេត្តបាត់ដំបង ផងនោះ ទើបកម្លាំងស្នងការដ្ឋាន ខេត្តព្រះសីហនុ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែន ព្រហ្មទណ្ឌនៃស្នងការ ខេត្តព្រះសីហនុ បានធ្វើការសហការ ជាមួយលោកឧត្តម សេនីយ៍ត្រី លីម ពុទ្ធីឡា ស្នងការរងទទួលផែន ព្រហ្មទណ្ឌនៃស្នងការ ខេត្តបាត់ដំបង បានដឹកនាំកម្លាំង ចុះធ្វើការឆែកឆេរ ទៅលើលំនៅដ្ឋានមួយ កន្លែងដែលម្ចាស់ផ្ទះ មានឈ្មោះ សាន់ ភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

បន្ទាប់ពីសមត្ថកិច្ច បានបង្កើតគណៈកម្មការ ដើម្បីធ្វើការឆែកឆេរ ទៅលើលំនៅដ្ឋាននេះ និងដោយមានការ ឯកភាពពីស្ត្រីដែល ជាម្ចាស់ផ្ទះផងដែរ។ ដោយនៅជំហានទីមួយ គឺធ្វើការឆែកឆេរទៅ លើបន្ទប់ផ្ទាល់ដីសមត្ថកិច្ច បានរកឃើញ៖

១.អាវុធវែងម៉ាក AK47 ចំនួន ៥ ដើម (ស្វាយបត់)

២.អាវុធវែងម៉ាកAK47 ចំនួន ១ ដើម

៣.អាវុធវែងម៉ាក M16 ចំនួន ១ ដើម

៤.អាវុធវែង ម៉ាក M4 ចំនួន ២ ដើម

៥.អាវុធវែងម៉ាក THUNDER X ចំនួន ១ ដើម

៦.អាវុធវែងម៉ាក скс ចំនួន ១ ដើម (កាត់ស្វាយ)។

៧.អាវុធវែងប្រើខ្យល់ ចំនួន ៣ ដើម

៨.អាវុធខ្លី ម៉ាករ៉ូឡូ ចំនួន ១ ដើម

៩.បង់ AK ចំនួន ២៩ បង់

១០.បង់ M16 ចំនួន ១៤ បង់

១១.គ្រាប់មួយចំនួនធំ មាន០៥ ប្រភេទ (គ្រាប់ AK47, គ្រាប់ M16, គ្រាប់ 9MM, គ្រាប់ 22, គ្រាប់ 380, និងគ្រាប់សំណរមួយចំនួន)

១២.សម្ភារៈ កែច្នៃអាវុធមួយចំនួន ។

ជំហានទី ២ សមត្ថកិច្ចបានបន្តធ្វើការ ឆែកឆេរនៅបន្ទប់ផ្នែក ខាងលើមាន៖

១ អាវុធវែង ម៉ាក AK47 ចំនួន ០៣ ដើម (ស្វាយបត់)។

២-អាវុធវែង ម៉ាក M16 ចំនួន ០៣ ដើម ។

៣-អាវុធវែង ម៉ាក AK47 ចំនួន ០២ ដើម ។

៤-អាវុធវែង បាញ់សត្វ ចំនួន ១៦ ដើម ។

៥-អាវុធវែង ប្រើខ្យល់ ចំនួន ០២ ដើម។

៦-សម្ភារៈ កែច្នៃអាវុធមួយចំនួន ។

៧-កម្លាំងសមត្ថកិច្ចបានធ្វើ ការឃាត់ខ្លួនឈ្មោះសាន់ ភ័ណ្ឌ ភេទស្រី យកទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ធ្វើការសួរនាំ ដោយក្រៅពីវត្ថុតាងខាងលើ សមត្ថកិច្ចយើងមិនបាន ដកហូតសម្ភារអ្វី ផ្សេងទៀតឡើយ ៕ ដោយលោក មួន រិទ្ធីយ៉ា(៩៥)

You might like

Leave a Reply

Your email address will not be published. Required fields are marked *