ខេត្តស្ទឹងត្រែង: នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា Jica ដឹកនាំដោយលោកដឹកនាំដោយលោក Mr. GOSEKI Kazuhiro បានអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបពីវឌ្ឍនៈភាពការងារជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណះអភិបាលខេត្តស្ទឹងត្រែង។
លោក ហ្វូសគិ កាហ្សូហ៊ីរ៉ូ (Mr. GOSEKI Kazuhiro) មានប្រសាសន៍ថាការចូលជួបសម្តែងការគួសមនាពេលនេះជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្ទឹងត្រែងនិង JICA ព្រមទាំងជម្រាបថ្នាក់ដឹកនាំខេត្តអំពីគម្រោង (SNRM) នៅខេត្តស្ទឹងត្រែងដែលពាក់ព័ន្ធនិងការការពារនិងអភិរក្សបរិស្ថាន ការគ្រប់គ្រងតំបន់ការពារ សហគមន៍ និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់គណៈប្រតិភូអង្គការសហប្រតិបត្តិការJica របស់ប្រទេសជប៉ុន ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថារដ្ឋបាលខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់គាំទ្រយ៉ាងខ្លាំងលើការការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត។លោកថា រដ្ឋបាលខេត្តស្ទឹងត្រែង មានអាជ្ញាធរជំនាញក្នុងការការពារធនធានធម្មជាតិ ដូចជាផ្នែកបរិស្ថាន ផ្នែកជលផល និងការបង្កើតតំបន់ការពារដូចជាតំបន់ការពារធនធានធម្មជាតិ តំបន់ព្រៃសហគមន៍នានា។
ឯកឧត្តម អភិបាលខេត្តបន្តថារដ្ឋបាលខេត្តស្ទឹងត្រែងនិងអ្នកពាក់ព័ន្ធបានខិតខំប្រឹងយ៉ាងខ្លាំងក្នុងការពារធនធានធម្មជាតិ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាអង្គការដៃគូនានា ។ អាជ្ញាធរខេត្តពិតជាមានការគាំទ្រលើបញ្ហាការការពារធនធានធម្មជាតិ និងដោះស្រាយនូវរាល់បញ្ហាដីធ្លីក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីអភិវ៊រក្សធនធានធម្មជាតិឲ្យបានគង់វង្ស។
ឯកឧត្តម ស្វាយ សំអ៊ាង បានស្នើរអង្គារJicaរបស់ជប៉ុនជួយឧបត្ថមគាំទ្រដល់អាជ្ញាធរខេត្ត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានជាតិ ព្រមទាំងស្នើរដល់Jicaជួយក្នុងការគាំទ្រសម្រាប់ការកសាងជំនាញឬមុខរបរដល់ប្រជាពលរដ្ឋក្នុងតំបន់ធនធានធម្មជាតិឲ្យពួកគាត់មានប្រាក់ចំណូលល្អប្រសើ៕