ពលករខ្មែរ វិលត្រឡប់ច្រករបៀង ជាច្រើននាក់ ត្រូវបានសមត្ថកិច្ច ឃាត់និងធ្វើការអប់រំ

(ខេត្តបាត់ដំបង)៖កម្លាំងនគរបាល វរៈសេនាតូច ការពារព្រំដែនគោក លេខ៨១៧ សហការជាមួយ កម្លាំងយោធា សឹករងស្រុកសំពៅលូន បាននាំពលករខ្មែរ ចំនួន៣៧នាក់ មកអប់រំបន្ទាប់ពី លួចឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រកល្បៀងចំនួន២ កាលពីព្រឹកថ្ងៃ១២ខែមិ នាឆ្នាំ២០២៤ វេលាម៉ោង០៩និង០៦នាទី ក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ​ពលករខ្មែរចំនួន៣៧នាក់ លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាត្រូវ បានកម្លាំងការពារ ព្រំដែនធ្វើការឃាត់ ខ្លួនយកមកអប់រំ គឹមានចំនួន២កន្លែង ក្នុងនោះមានច្រកល្បៀង ដើមអំពិល និងមួយទៀតគឹច្រកល្បៀង ផ្លូវដើមទឹកដោះគោ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅ ខេត្តបាត់ដំបង។

ពលករខ្មែរម្នាក់បាន ប្រាប់អោយដឹងថា ពួកគេចូលទៅធ្វើការ នៅក្នុងប្រទេសថៃ តាមច្រកល្បៀងបឹងត្រកួន តាមរយៈខ្យល់ ដោយធ្វើការនៅក្នុង ប្រទេសថៃយូរទៅៗ និងមានការនឹកស្រុកកំណើតផងនោះ ក៏សម្រេចចិត្តត្រឡប់មកវិញ ទាំងប្រថុយប្រថានដើម្បី អោយមកដល់ស្រុកខ្មែរ ឆាប់បានជួបជុំសាច់ញាតិ នៅឯស្រុកកំណើត។

ពលករខ្មែររូបនេះបានបន្តរទៀតថា មកដល់ព្រំដែនពួគេក៏បានដើរចូលមកកម្ពុជាវិញតាមច្រកល្បៀងខាងលើត្រូវសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួនតែម្តងទៅ ចំពោះការឆ្លងដែនចូលមកកម្ពុជានេះ មិនបានតម្រូវអោយបងលុយនុះឡើយ។

ចំណែកសមត្ថកិច្ចប្រចាំការនៅ អូរព្រំដែន កម្ពុជា ថៃ បានប្រាប់អោយដឹងថា ពលករខ្មែរចំនួន៣៧នាក់ ក្រោយពីសួរនាំនិង ធ្វើកំណត់ហេតុព្រមទាំង អប់រំអោយបញ្ឍប់ ការលួចឆ្លងដែន ខុសច្បាប់និងត្រូវ អោយចេញចូលក្នុង ប្រទេសថៃ​ស្រប់ច្បាប់ តាមច្រកទ្វារអន្តរជាតិ ដើម្បីបំពេញឯកសារ បែបបទឱ្យបានត្រឹមត្រូវ ជៀសវាងការចាញ់ បោកទៅលើមេខ្យល់ ដោយប្រការណាមួយ៕ រាយការដោយលោក វី វិរៈ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *