(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១២ ពេញ១ថ្ងៃខែមិនា ឆ្នាំ២០២៤នេះ មានសមណសិស្ស ចំនួន១៨៣អង្គ មកពី៩ក្រុងស្រុក បានចូលរួមប្រឡង យកវិញ្ញាបនបត្រ ពុទ្ធិកអនុវិទ្យាល័យសម្តេច ជាស៊ីម ឆ្នាំ២០២៤ ឆ្នាំ២០២៥ ស្ថិតនៅសាលា ពុទ្ធិកវិទ្យាល័យ សម្តេចជាស៊ីម ក្នុងវត្តស្វាយភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។
ពិធីប្រឡងនេះ ដោយមានការចូលរួម លោក យឹម សំណាង អភិបាលរងខេត្ត បន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្ត គណៈមហានិកាយ ព្រះ វរមុនី វ៉ា ចិន្តា ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ព្រះគ្រូ នេតិបណ្ឌិតោ ណាប់ម៉ឺន ព្រះចៅអធិការ វត្តគិរីជុំចំការខ្នុរ លោក ម៉ៅ ភក្តី ប្រតិភូក្រសួងធម្មការ និងសាសនា លោកស្រេងសុផល អភិបាល ក្រុងសិរីសោភ័ណ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បន្ទាយមានជ័យ និងសមណសិស្ស ចំនួន១៨៣អង្គ បានចូលរួមប្រឡង។
ក្នុងពិធីនោះលោក បៀវ ថាន បានឡើងអាន របាយការណ៍ មានប្រសាសន៍ថា ការប្រឡងយកវិញ្ញា បនបត្រពុទ្ធិក អនុវិទ្យាល័យសម្តេច ជាស៊ីម ឆ្នាំ២០២៤ ឆ្នាំ២០២៥ នេះមានសមណ សិស្សចូលរួមប្រឡង ចំនួន ១៨៣អង្គ ស្មើនិង៨ បន្ទប់ ក្នុង១បន្ទប់មាន សមណសិស្ស១៥អង្គ ក្នុងនោះមាន វិញ្ញាសាប្រឡង មានចំនួន៤មុខវិជ្ជា ម៉ោងពេលព្រឹក ១មានមុខវិជ្ជា ភាសាបាលី ២មុខវិជ្ជា សរសេរតាមអាន ២ពេលរសៀល មានមុខវិជ្ជា ១ពុទ្ធវិន័យ ២មុខវិជ្ជាគណិតវិទ្យា។
លោក បៀវ ថាន បានបញ្ជាក់ទៀតថា សមណសិស្សដែល បានមកប្រឡងនេះ ត្រូវគោរពតាមគោល ការណ៍មួយចំនួន ដែលក្រសួងធម្មការ បានកំណត់ ។
១ ហាមយកថង់យាម ទូរស័ព្ទដៃ ព្រមទាំងសំណៅឯក សារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតិឲ្យយក ចូលក្នុងបន្ទប់ ប្រឡងជាដាច់ខាត។
២ សមណសិស្ស ទាំងអស់ត្រូវរក្សាភាព ស្ងៀមស្ងាត់ក្នុងពេល ធ្វើកិច្ចការប្រឡង ហើយមិនត្រូវប្រឆាំង តវ៉ាដោយពាក្យសំដី អសុរោះទៅកាន់គណៈ កម្មាធិការត្រួតពិនិត្យ ដែលដកហូតសម្ភារៈ ឬសំណៅឯកសារ ណាមួយផ្ទុយ ពីលក្ខណនៃការ ប្រឡងជាដាច់ខាត
៣ រាល់ចំលើយមិន ត្រូវលប់ដោយទឹកស រឺធ្វើសញ្ញាសំគាល់ ផ្សេងបេក្ខជននោះនិង ត្រូវបានពិន្ទុសូន្យដោយ ស្វ័យប្រវត្តិ
៤ បេក្ខជនត្រូវអង្គុយ តាមតុរៀងខ្លួន រួចបំពេញកិច្ចការលើ ក្រដាសកិច្ចការឲ្យបាន ត្រឹមត្រូវមុនយក ទៅជូនអនុរក្ស ពេលធ្វើកិច្ចការ ចប់ត្រូវចេញក្រៅបន្ទប់ ប្រឡងមិនត្រូវឡូឡា ក្នុងបន្ទប់ប្រឡងនាំ ឲ្យរំខានដល់ បេក្ខជនដ៏ទៃទៀតឡើយ នេះជាវិន័យក្នុងការប្រឡង។
ក្នុងនោះលោក យឹមសំណាង បានធ្វើការកោត សរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណ គ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយក ចិត្តទុកដាក់ជួយ ធនធានព្រះសង្ឃ ដែលស្របតាមគោល នយោបាយអប់រំរបស់ រាជរដ្ឋាភិបាល របស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ។
លោក យឹម សំណាង បានបញ្ជាក់ឲ្យដឹង បន្តទៀតថា ការលើកតំកើង សាលាបាលីឲ្យ រីកដុះដាលបន្ថែម ដែលស្របជា មួយរដ្ឋធម្មនុញ្ញបាន បន្តលើកស្ទួយវិស័យ ពុទ្ធសិក្សានៅក្នុង ប្រទេសកម្ពុជាឲ្យមាន ការរីកចម្រើន ត្រង់មាត្រា៦៨ បានចែងថា រដ្ឋបានធ្វើការផ្សព្វផ្សាយ សាលាបាលីនិងពុទ្ធិសិក្សា ក្នុងន័យបាន បង្ហាញនូវការយក ចិត្តទុកដាក់របស់រាជ រដ្ឋាភិបាលក្នុងការជំរុញ និងការអភិវឌ្ឍន៍ វិស័យពុទ្ធិសិក្សា។
មានវិស័យចាប់ពីកម្រិត បឋម មធ្យម ឧត្តមនិងក្រោមឧត្តម ជាឆ្អឹងខ្នងដ៏រឹងមាំ របស់ព្រះពុទ្ធសាសនា នៃយើង។
ហេតុនេះវិស័យ ព្រះពុទ្ធសាសនា នេះត្រូវតែកែទម្រង់ ឲ្យបានស៊ីជម្រៅនិងគ្រប់ កម្រិតដើម្បីធានានូវ គុណភាព សាមណៈសិស្ស និស្សិត ឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។
លោក យឹមសំណាង បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ក្រៅពីកែទម្រង់លើវិស័យសិក្សា មន្ត្រីសង្ឃត្រូវជំរុញ ឲ្យមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវពង្រឹងសមត្ថភាព ផ្នែកវិជ្ជាពុទ្ធសាស្ត្រ ដូចជាភាសាបាលី សំស្ក្រឹត ទ្រឹស្ដីព្រះធម៌វិន័យ និងវិជ្ជាផ្លូវលោក។
ដើម្បីពង្រឹងស្ថាប័ន ព្រះពុទ្ធសាសនា ផ្សព្វផ្សាយព្រះធម៌ ឲ្យបានទូលំទូលាយភាព ក្រឹត្យក្រមនៃការគោរព ធម៍វិន័យនិងពង្រីក ធនធានព្រះសង្ឃ ក្នុងទិសដៅភាពស្ថិតស្ថេរ ជ័យភាពរបស់ ព្រះពុទ្ធសាសនាផងដែរ។
លោក យឹម សំណាង បានជំរុញឲ្យ សមណសិស្សទាំងអស់ ត្រូវយកកិច្ចទុកដាក់ ក្នុងការប្រឡងឲ្យបាន ខ្ជាប់ខ្ជួនឲ្យបាន ចំណេះនៅក្នុងខ្លួនពិតៗ ដើម្បីប្រែក្លាយខ្លួនទៅ ជាធនធានមនុស្ស ដែលជាតិត្រូវការជា ចាំបាច់មិនអាចខ្វះបាន។
គួបញ្ជាក់ផងដែរថា ការប្រឡងយកវិញ្ញា បនបត្រពុទ្ធិកអនុវិទ្យាល័យ សម្តេចជាស៊ីម ឆ្នាំ២០២៤ ឆ្នាំ២០២៥ នេះមានរយៈពេល១ថ្ងៃ ពេញគឺថ្ងៃទី១២ព្រោះ វាមានសារៈសំខាន់ ណាស់ដើម្បីវាស់ស្ទង់ និងបង្ហាញពីសមត្ថភាព ប្រកបដោយគុណភាព ខ្ពស់ដែលកើតចេញ ពីឆន្ទះនិងការព្យាយាម សិក្សារបស់ព្រះតេជគុណ គ្រប់អង្គ សមតាម ពាក្យទូន្មានរបស់ ព្រះជាម្ចាស់ដែល បានបង្រៀនបរស័ទ ព្យាយាមមោះមុត ដើម្បីឆ្លងផុតភាពអវិជ្ជា៕