(ខេត្តបន្ទាយមានជ័យ): ក្នុងឪកាសប្រារព្ធខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០២៤ ( ក្រោមប្រធានបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល )នេះ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី នួន សុភ័ណ សមាជិកសភា មណ្ឌលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី អភិបាលរងខេត្ត លោកស្រី ម៉េងគឹម ហួយ ប្រធានមន្ទីរកិច្ចការនារី ខេត្តបន្ទាយមានជ័យ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ឆន ឈឺន ប្រធានពន្ធនាគារ ស្តីទី មន្ត្រីពន្ធនាគា ១១០នាក់ និង ប្រធានមន្ទីរ ស្ត្រីពាក់ព័ន្ធជាច្រើននាក់ បានចុះសួរសុខទុក្ខស្ត្រីចំនួន ១០៤ នាក់ កំពង់ជាប់ឃុំ ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងធ្វើការចែកអំណោយជូន ដល់ស្ត្រីទាំង១០៤នាក់ ក្នុង១នាក់់ទទួលបានឃីត ១កញ្ចប់ និងលុយ ៣០,០០០រៀល ចំណែកស្ត្រីដែលមានកូនជាប់ តាមក្នុង១នាក់ទទួលបាន ឃីត១កញ្ចប់ លុយ ៥០.០០០រៀល ពិធីនេះចែកនៅក្នុងពន្ធនាគារ ផ្ទាល់ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ ព្រឹក ថ្ងៃទី៨ ខែ មិនា ឆ្នាំ ២០២៤ ។
លោក ឧត្តមអគ្គានុរក្ស ថ្នាក់ លេខ ៣ ឆន ឈឺន ប្រធានពន្ធនាគារស្តីទី បានអានរបាយការណ៍សង្ខេបអំពីស្ថានភាពក្នុងពន្ធនាគារថា ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប១.៩៧៦នាក់ ស្រី១០៤នាក់ ជនត្រូវចោទមានចំនួន ៤៣១នាក់ ស្រី ៣០នាក់ ជនជាប់ចោទមានចំនួន ៤៣៧នាក់ ស្រី២០នាក់ ពិរុទ្ធជនមានចំនួន ៦៧៣នាក់ ស្រី២៦នាក់ ទណ្ឌិត មានចំនួន៤៣៥នាក់ ស្រី២៨នាក់ ។
បទល្មើសឆ្លងមានចំនួន ១៩នាក់ ស្រី គ្មាន បទល្មើសគ្រឿងញៀន មានចំនួន ៨៥៤នាក់ ស្រី៧៧នាក់ កុមារ តាមម្តាយមានចំនួន៤នាក់ ស្រី២ ស្រ្តីមានផ្ទៃពោះមានចំនួន១នាក់ អនិតិជនមានចំនួន២៩៣នាក់ ស្រី៥នាក់ជនជាតិ បរទេសមានចំនួន១០៧នាក់ ស្រី១៤នាក់ ជនជាតិថៃ មានចំនួន ៨៤នាក់ ស្រី៩នាក់ ជនជាតិវៀតណាម មានចំនួន៦នាក់ ស្រី ២នាក់ ជនជាតិឥណ្ឌូនេសុីមានចំនួន ៤១នាក់ ជនជាតិចិន៨នាក់ ស្រី២នាក់ ជនជាតិតៃវ៉ាន់ ៣នាក់ ស្រី១នាក់ ជនជាតិ សិង្ហបូរី១នាក់ ជនជាតិឡាវ ១នាក់ ។
លោក ឆន ឈឺន បានបញ្ជាក់ឲ្យដឹងទៀតថា ជនជាប់ឃុំទាំងអស់ត្រូវបាន ប្រធានពន្ធនាគារយកចិត្តទុកដាក់ បណ្តុះបណ្តាលវិជ្ជាជីវះជូន ដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១រហូតដល់ថ្នាក់ទី៨ ។ ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ធយ ទោសលើកលែងទោសក្នុង១ឆ្នាំ មានចំនួន៣លើកផងដែរ ។
ក្នុងនោះលោកប្លែក វ៉ារីបានមានប្រសាសន៍ ឲ្យដឹងបន្តដែរថា ថ្ងៃនេះគឺជា ថ្ងៃ ទិវាអន្តរជាតិនារី ៨ មិនា ខួបលើកទី១១៣ រដ្ឋបាលខេត្ត បានផ្តល់អំណោយ ដល់ស្ត្រីជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យចំនួន ១០៤នាក់ ដើម្បីចូលរួមលើកកំពស់អ្នកទោសហូបចុកឲ្យបានគ្រប់គ្រាន់។
លោកប្លែក វ៉ា រី បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំ ទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុក ហើយចេញមកវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុង សង្គមបានស្រួលផងដែរ៕