(ភ្នំពេញ)៖ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម បានចូលមកគប់ និងវាយុវជន ៣នាក់ ដល់ក្នុងភូមិ ត្រូវបានអ្នកភូមិបាញ់ ២គ្រាប់ផ្អើលរត់គេច ខ្លួនបាត់អស់។
ហេតុការណ៍នេះបង្កឲ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋកាលពីម៉ោង ៣និង៥០នាទីទៀប ភ្លឺឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន អ៊ុំ ស្រី ជាអ្នកលក់ដូរម្នាក់ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ដោយមានយុវជន៣នាក់ បានចូលទិញអីវ៉ាន់ របស់គាត់មី និងគ្រឿងភេសជ្ជៈមួយចំនួន ក្រោយមកស្រាប់ តែឃើញមានក្រុមក្មេងស្ទាវ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម ចូលមកបម្រុង និងវាយយុវជន៣នាក់នោះ តែបានអ្នកភូមិជា ច្រើននាក់ស្រែក ឆោឡោធ្វើឲ្យ ក្មេងស្ទាវទាំងនោះ ភ័យក៏នាំគ្នាជិះម៉ូតូ គេចចេញទៅបាត់តែម្តង ។
លុះមកដល់ពេល កើតហេតុម៉ោង ប្រហែល ៣និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ស្រាប់តែមានយុវជន ទាំង៣នាក់នោះ មកទិញអីវ៉ាន់គាត់ម្តងទៀត ហើយក៏មានក្មេងស្ទាវ មួយក្រុមនោះ ជិះម៉ូតូត្រឡប់ មកវិញម្តងទៀត ប្រដាប់ដោយដុំថ្ម ដេញវាយនឹងគប់ទៅ លើយុវជន៣នាក់ នោះទៀត ផ្អើលដល់ ប្រជាពលរដ្ឋក្បែរខាង ចុះមកជួយអន្តរាគមន៍ តែក្មេងស្ទាវមួយក្រុមនោះ នៅតែបន្តគប់ដុំថ្ម ដាក់អ្នកលក់ដូរនិង យុវជន៣នាក់ ធ្វើឲ្យអ្នកភូមទ្រាំពុំ បានក៏បានដកកាំភ្លើងបាញ់ ចំនួន២គ្រាប់ ដើម្បីបំបែកក្មេង ស្ទាវទាំងនោះ ។
បន្ទាប់ពីអ្នកភូមិបាញ់ចំនួន ២គ្រាប់ធ្វើឲ្យក្មេងស្ទាវទាំងនោះ មានការភ័យស្លន់ស្លោរ បាននាំគ្នាជិះម៉ូតូគេច ចេញពីកន្លែងកើត ហេតុបាត់ស្រមោលតែម្តង។
ហើយប្រជាពលរដ្ឋ ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនិងបានយកគ្រាប់កាំភ្លើងទៅរក្សាទុក និងធ្វើការស្រាវជ្រាវបន្ត៕