(ខេត្តកំពង់ស្ពឺ)៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកពីនាក់ទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីម៉ូតូបី គ្រឿងបុកបន្តគ្នា។
ហេតុការណ៍គ្រោះថ្នាក់ នេះនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ លេខ៥៦-៥៧ត្រង់ ចំណុចភូមិវល្លិប្រេង ឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ មួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1U-6523 អ្នកបើកបរឈ្មោះ ម៉ម ចាន់នី ភេទ ប្រុស អាយុ ២៣ឆ្នាំ(ស្លាប់)រស់នៅ ភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើកបរពីទិសខាង លិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានប៉ះម៉ូតូ មួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1Y-3326 បើកបរដោយឈ្មោះ ជួង ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ(រងបួសធ្ងន់) រស់នៅភូមិស្រែត្រែង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មាន បានបញ្ជាក់ថា កំពុងបើកបរពីទិស ខាងកើតទៅ ទិសខាងលិច រួចបានដួលទៅ ប៉ះម៉ូតូ១ គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៍សរ ពាក់ផ្លាកលេខកំពង់ស្ពឺ 1M-6773 បើកបរដោយឈ្មោះ ចន សុខនី ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល) នៅភូមិស្រែជ្រៅ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុង បើកបរពីទិសខាង លិចទៅទិសខាងកើត ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រី ជំនាញបានហៅរថយន្ត សាមុយដឹកអ្នករងរបួស យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ បង្អែកខេត្តកំពង់ស្ពឺ។
សពបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ចំពោះវត្ថុតាងម៉ូតូ ទាំងបីគ្រឿងបានយកទៅ រក្សាទុកនៅប៉ុស្ដិ៍ នគរបាលរដ្ឋបាល កាហែងរងចាំដោះ ស្រាយនៅពេលក្រោយ ៕