(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ ទោសិទ្ធិឡោះស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើពិធី សំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភ គោលនយោបាយ ជូនដល់មន្ត្រី នគរបាលចូលនិវត្តន៍ និង មន្ត្រីនគរបាលមរណ: ក្រោមអធិបតីភាពលោក ឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូល រួមពីលោក ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ ជំនាញជាច្រើនរូប។
លោកវរសេនីយ៍ទោ ឱន រិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា និវត្តន៍ជន ដែលអញ្ជើញមក ចូលរួមថ្ងៃនេះ មានចំនួន ៤៩នាក់ ក្នុងនោះក្រុមការងារ បើកប្រាក់ឧបត្ថម្ភគោល នយោបាយជូននគរបាល ចូលនិវត្តន៍ចំនួន៤៤នាក់ បើកប្រាក់សមាគមន៍មិត្ត នគរបាលជាតិកម្ពុជា ជូនគ្រួសារនគរបាល មរណ:០៤នាក់ និង មន្ត្រីនគរបាល លាឈប់ពីក្របខ័ណ្ឌ០១នាក់ ។ ថវិការសរុប ៤៣៨, ៧១២, ៥០០៛ (បួនរយសាម សិបបីលាន ប្រំពីររយដប់ពីរ ពាន់ ប្រាំរយរៀលគត់)។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួរសុខទុក ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈ កម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរ បាលជាតិកម្ពុជា ចំពោះបងៗ ពូៗនិវត្តន៍ជន និងគ្រួសារនគរ បាលមរណ:ផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់បងៗ និងពូៗ អតីតនគបាលចូលវត្តន៍ និង សមាជិកនគរបាលមរណ: ក្នុងឱកាសនោះ សូមយកប្រាក់ទាំង នេះទៅពង្រីកមុខរបរបន្ថែម ទាំងធ្វើស្រែ ចំការ កសិកម្ម និងការរកស៊ីផ្សេងៗឲ្យបាន ដើម្បីរកចំណូល បន្ថែមសម្រាប់ផ្គត់ផ្គង់ ជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមលោកក៏ បានអំពាវនាវដល់ និវត្តន៍ជនទាំងអស់ ត្រូវយកចិត្តទុកដាក់ថែ សុខភាពឲ្យបានល្អ ត្រូវទៅចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយក៏ត្រូវ បន្តអនុវត្តន៍វិធានការ សុខាភិបាលគឺ៣កុំ ៣ការពារ ដើម្បីគេចផុត ពីជំងឺផ្សេងៗ ៕