(ភ្នំពេញ)៖ សូមប្រុងប្រយ័ត្ន!!! ប្រសិនបើមានសារ (SMS) ការស្នើសុំជាបន្ទាន់ នូវព័ត៌មានផ្ទាល់ខ្លួន ដើម្បីចូលទៅ កាន់គណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬក៏ដើម្បីបញ្ជាក់នូវ ព័ត៌មានគណនីធនាគារ របស់លោកអ្នក សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនី ជាដាច់ខាត។
នេះជាការបញ្ជាក់ពីខាង អង្ភភាព នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការ នគរបាលជាតិ បានរម្លឹកថា ៖ បើមានការមន្ទិលសង្ស័យ សូមទំនាក់ទំនងទៅ កាន់គ្រឹះស្ថានធនាគារ របស់ខ្លួនដើម្បីបញ្ជាក់ អោយបានច្បាស់លាស់ មុននិងចុចទៅលើតំណភ្ជាប់ (Link)។
នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ សាធារណៈជនដែលបាន ប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ ទាំងឡាយណាដែលគ្មាន ប្រភពច្បាស់លាស់ ចៀសវាងការកើត ឡើងនូវហានិភ័យផ្សេងៗ៕