(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យជាជនជាតិថៃ២នាក់ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថាៈ កាលពីវេលាម៉ោង០២ និង៣០នាទីថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ បង្រ្កាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ជនជាតិថៃ ចំនួន០២នាក់ ១-ឈ្មោះ សាន់ទិ យិនមែន ហៅនួត ភេទប្រុស ជនជាតិថៃ អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្រុកតាផៃយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (រក្សាទុក), ២-ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ភេទប្រុស ជនជាតិថៃ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរនិងប្រើប្រាស់) នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ព្រមទាំងចាប់យក សម្ភារៈវត្ថុតាងរួមមាន -គ្រឿងញៀនប្រភេទ ម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៥កូនថង់កិប ទម្ងន់ ២,៣៩ក្រាម, -គ្រឿងញៀនប្រភេទ ថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧៨គ្រាប់ ទម្ងន់ ១០,៦៥ក្រាម,-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស-ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126, -ទូរស័ព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក), -នាឡិកាដៃ ចំនួន ០១គ្រឿង, -ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០១វង់, -កាបូបស្ពាយ ចំនួន ០១, និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេលបង្រា្កបករណីនេះ នៅវេលាកើត ហេតុកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខ យាមនៅម្តុំផ្សាររាត្រី ទឹកពុះថាមាន ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ភ្លាមៗនោះកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងបានចុះទៅដល់ ចំណុចកើតហេតុហើយ ធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ រួចធ្វើការឆែកឆេកឆេររក ឃើញវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតដើម្បី ចាត់ការតាមនីតិវិធី។
បន្ទាប់ពីការឃាត់ខ្លួន កម្លាំងបានធ្វើតេស្តរក សារធាតុញៀនក្នុង ទឹកនោមលើជនសង្ស័យ ទាំងពីរនាក់ ដោយឈ្មោះ សាន់ទិ យិនមែន ហៅ នួត ជាលទ្ធផលអវិជ្ជមាន(-) និងឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ជាលទ្ធផលវិជ្ជមាន(+) ។ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំង២នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបាន ទិញគ្រឿងកមលក់ផង និងប្រើប្រាស់ពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕