ឃាត់ខ្លួនអ្នកដំណើរ ២នាក់ ក្រោយរកឃើញ ម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួន ប្រុងរត់ពន្ធគ្រឿង ញៀនទៅប្រទេសកូរ៉េ

(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៤ ខែមីនាឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញ បានឆែកឆេរអ្នកដំណើរ២នាក់ ពាក់ព័ន្ធករណី រត់ពន្ធគ្រឿងញៀន ទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

ប្រភពដដែលបន្តថា មន្ត្រីនៃនាយកដ្ឋាន គយនិងរដ្ឋាករអាកាស យានដ្ឋានអន្តរជាតិ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នក ដំណើរចេញនៃអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ បានឃាត់និងត្រួតពិនិត្យអ្នក ដំណើរសញ្ជាតិកូរ៉េចំនួន ២នាក់ ដែលធ្វើដំណើរតាម ជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះ ទៅប្រទេសកូរ៉េ។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករ បានរកឃើញម្សៅពណ៌ សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួន របស់អ្នកដំណើរទាំងពីរ។

តាមលទ្ធផលតេស្ត បឋមដោយមន្ត្រីជំនាញ នៃមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។

បច្ចុប្បន្នជនសង្ស័យវត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូន មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្ត តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *