(ខេត្តបន្ទយមានជ័យ)៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញចុះសួសុខទុក្ខ លោកអនុសេនីយ៍ទោ ណប់ ផន មន្រ្តីប៉ុស្តិ៍នគរបាល ដើមត្រសេក នៃវរសេនាតូចការពារ ព្រំដែនគោកលេខ ៨១៥ ដែលជួបគ្រោះថ្នាក់ អំឡុងពេលចុះ បេសកកម្មបំពេញការងារ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចុះទៅសួសុខទុក្ខ និងបានចេញថ្លៃ សេវាការព្យាបាល និងថតលើផ្នែកក្បាល ដែលជួបការ ប៉ះទង្គិចខ្លាំង។
លោកឧត្តមសេនីយ៍ ស្នងការក៏បានបន្ត សូមកុំឲ្យមានការព្រួយបារម្ម ថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់តែងតែនៅជា មួយបងប្អូន នគរបាលគ្រប់រូប សូមថែរក្សា សុខភាព ឲ្យបានល្អ និងជូនពរឆាប់ជាពីជំងឺ។
គួរបញ្ជាក់ផងដែរថា លោកអនុសេនីយ៍ទោ ណប់ ផន បានជួបគ្រោះថា្នក់ ក្នុងអំឡុងចុះបំពេញ ការងារ រំដោះទឹកជំនន់នៅ សាកលវិទ្យាល័យ ជាតិមានជ័យ កាលពីព្រឹកថ្ងៃទី ១០ខែតុលាឆ្នាំ២០២២ ៕