(ខេត្តបន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ ដឹកនាំដោយ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានចុះបង្ក្រាប ល្បែងអនឡាញខុសច្បាប់ ជាច្រើនកន្លែង និងធ្វើការអប់រំដល់សិស្ស ជាច្រើននាក់ដែល គេចសាលារៀនមកជួបជុំ គ្នាជក់បារីអេឡិចត្រូនិច ប្រតិបត្តិការចុះបង្ក្រាប នេះនៅថ្ងៃទី១ ខែ មិនា ឆ្នាំ ២០២៤ ។
លោកស្រេង សុផល បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ការចុះបង្ក្រាបល្បែង អនឡាញខុសច្បាប់មាន ចំនួន ២៥ កន្លែង នៅក្នុងក្រុងសិរីសោភ័ណនេះ អាជ្ញាធរបានឲ្យធ្វើកិច្ច សន្យាឲ្យបញ្ឈប់សកម្មភាព ការលួចលាក់លេង ល្បែងអនឡាញ ដោយខុសច្បាប់ ក្រោយពីធ្វើការណែនាំ និងធ្វើកិច្ចសន្យាហើយនៅ បន្តលួចលាក់លែងបើកទៀត រកឃើញនិងមាន វិធានការតាមច្បាប់។
លោក ស្រង សុផល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះសិស្សដែល គេចសាលារៀនមកជួបជុំគ្នា ជក់បារីអេឡិចត្រូនិច និងជក់បារីផ្សេងៗ ហើយធ្វើរឿងផ្សេងៗទៀត ត្រូវបានធ្វើការណែនាំអប់រំ ឲ្យបញ្ឈប់សកម្មភាព នេះជាបន្ទាន់ ពេលរកឃើញពេល ក្រោយនិងមានវិធាន ការតាមច្បាប់ ហើយឲ្យម្ចាសផ្ទៈរឺទីតាំង ឲ្យសិស្សគេចសាលារៀន មកជួបជុំគ្នាជក់បារីអេឡិចត្រូនិច ត្រូវធ្វើកិច្ចសន្យាបញ្ឈប់ ចាប់ពីពេលនេះតទៅ បើនៅបន្តទៀតនិង ចាត់ការតាមផ្លូវច្បាប់។
ក្នុងនោះ ក្រុងសិរិសោភ័ណ បានចេញបំរាម /១ការធ្វើអាជីវកម្ម និងការនាំចូល ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជាបន្ទាន់ ២/មិនត្រូវផ្ដល់ទីតាំង ឬកន្លែងប្រើប្រាស់ ស៊ីហ្សានិងបារី អេឡិចត្រូនិច គ្រប់រូបភាពណាក៏ដោយ បើនៅតែបន្តលួចលាក់ ធ្វើអាជីវកម្មបារីឡិចត្រូនិច ឬឧបករផ្សេងៗលក់ឲ្យសិស្ស ឬ ដល់យុវជនផ្សេងៗទៀត ដែលច្បាប់ហាមឃាត់ និងយកម្ចាស់ ទីតាំងទាំងអស់ អនុវត្តទៅតាមច្បាប់។
ក្នុងនោះប្រជាពលរដ្ឋ បានថ្លែងអំណគុណ ចំពោះអភិបាលក្រុង សិរីសោភ័ណយ៉ាងខ្លាំង ដែលបានដឹកនាំ កម្លាំងចុះបង្ក្រាបល្បែងស៊ីសង និងកន្លែងសិស្ស គេចសាលារៀនមក ជួបជុំគ្នាជក់បារីឡិចត្រូនិច និងធ្វើអ្វីផ្សេងទៀតដូច ជានៅសង្កាត់កំពង់ស្វា យនេះជាដើម ការចុះបង្ក្រាបល្បែង ស៊ីសងតាមអនឡាញព្រោះ ល្បែងនេះសព្វថ្ងៃមាន អ្នកលេងវក់និងល្បែងស៊ីសងនេះ ច្រើនណាស់ ព្រោះល្បែងនេះ គេបើកលេងចំហរ ចង់គ្រប់ទីតាំង ឲ្យតែមានមនុស្សជុំៗគ្នា វាបង្កជាហឹង្សា និងបំផ្លាញ ទ្រព្យសម្បត្តិក្នុងគ្រួសារ និងបង្កអសន្តិសុខ ភូមិ.ឃុំ គ្មានសុវត្ថិភាពជាដើម៕