(ខេត្តបន្ទាយមានជ័យ)៖ មានព្រះសង្ឃ១អង្គ បាននិមន្តដើរជាន់គ្រាប់មីន បន្សល់នៅតាំងពី សម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរបួសធ្ងន់ ក្រោយពីកើតហេតុហើយ មន្ត្រីអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ឲ្យ ស៊ីម៉ាក់ចុះមករាវរក ដោះគ្រាប់ម៉ីនបានជាង ១០០គ្រាប់បន្ថែមទៀត ។
រឿងរាវនេះ កើតឡើងនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ២៩ កុម្ភះ ឆ្នាំ ២០២៤ ស្ថិតនៅលើបរិវេនភ្នំស្វាយ ក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការអះអាងរបស់មន្ត្រី មូលដ្ឋានបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុនោះ មានព្រះសង្ឃ១អង្គ បាននិមន្តដើរចេញពីកុដិ និមន្តដើរក្នុង បរិវេណវត្តបរមបូរព្រឹក្ស ភ្នំស្វាយ ដូចធម្មតា ស្រាប់តែបានដើរ ប៉ះចំគ្រាប់ម៉ីន ដែលបន្សល់តាំងពី សម័យសង្គ្រាមបណ្តាល ឲ្យផ្ទុះរបួសធ្ងន់ ក្រោយពីកើតហេតុហើយ ត្រូវបានប្រជាពលរដ្ឋបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយបានរាយការណ៍ ទៅស៊ីម៉ាក់ចុះមក ធ្វើប្រតិបត្តិការបោស សម្អាតមីន បន្តរុករកឃើញប្រាប់ មីនមិនទាន់ផ្ទុះបានជាង ១០០គ្រាប់បន្ថែមទៀត ចំនួនដ៏ច្រើនសណ្ធឹកសណ្ធាប់ នេះ បង្កឲ្យមានភ័យខ្លាច ស្រៀវខ្លួនរបស់ព្រះសង្ឃ មន្ត្រីរាជការពិសេស ប្រជាពលរដ្ឋ ដែលរស់នៅចំណុច លើភ្នំនេះព្រោះពួកគាត់ ដើរលុកលុយជាប្រចាំ រាប់ខែ រាប់ឆ្នាំមកហើយ ។
មន្ត្រីមូលដ្ឋានបានប្រាប់ អ្នកយកព័ត៌មានឲ្យ ដឹងបន្តទៀតថា នៅក្នុងសម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា លើភ្នំស្វាយនេះ ជាមូលដ្ឋាកងទ័អាកាស តាំងកំភ្លើងបាញ់យន្តហោះ និងទ័ពជើងគោក តាំងកំភ្លើងធំ សម្រាប់វាយកម្លាំងសត្រូវ នៅជុំវិញ កងទ័ពបានដាក់មីន និងទុកគ្រាប់សម្រាប់ ប្រើប្រាស់ជាដើម។
មន្ត្រីមូលដ្ឋានបាន ប្រាប់អ្នកយកព័ត៌មានឲ្យ ដឹងបន្តទៀតថា ភ្នំស្វាយនេះមានទីតាំងស្ថិត ក្នុងចំបេះដូរបស់ខេត្ត បន្ទាយមានជ័យតែម្តង សព្វថ្ងៃនេះ លើភ្នំគេដាក់ អងតែន វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និងមានប្រជាពល រដ្ឋគ្រប់ថ្នាក់ឡើងមកកំពូលភ្នំ លេងមើលទេសភាព រឺ ហាត់ប្រាណ ជាប្រចាំ ចំណែកឯជើងភ្នំវិញ ព័ទ្ធទៅដោយ សាលាខេត្ត តុលាការ មូលដ្ឋានអាវុធហត្ថខេត្ត សង្កាត់ បុស្តិ៍នគបាល ពិសេសមាន ប្រជាពលរដ្ឋរស់នៅចំរុះ។
មន្ត្រីមូលដ្ឋានបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងបន្តទៀតថា ភ្នំស្វាយកន្លងមក ពេលមានករណី ភ្លើងរាលឆេះស្មៅ និងព្រៃស្ទើររាល់ឆ្នាំ មន្ត្រីអាជ្ញាធរដែននិង កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធ និងក្រុមជួយពន្លត់បាន ដើរលុកលុយពន្លត់ភ្លើង ដោយធ្វេសប្រហែស ភ្លេចគិតថាលើភ្នំនេះនៅ សេសសល់គ្រាប់មីន និងយុទ្ធភ័ណ្ឌដ៏ច្រើនម្ល៉ឹងៗ សោះសំណាងណាស់វាមិនផ្ទុះ៕