(ខេត្តបន្ទាយមានជ័យ)៖ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក្នុងសន្និបាតបូកសរុប និងធ្វើការវាយតំលៃលទ្ធផល ការងាររបស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ រយៈពេល១ឆ្នាំ សិក្សា ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤។
លោក សេរី ជំនះ បានធ្វើការវាយតំលៃ អំពីសមិទ្ធិផលលើវិស័យអប់រំ និងប្រសិទ្ធភាពនៃការ បណ្តុះបណ្តាលលើ ធនធានមនុស្ស ប្រកបដោយជោគជ័យ។
សន្និបាតនេះដោយមានការចូល លោក លីសុវណ្ណា រិទ្ធ អភិបាលរង ខេត្តបន្តបន្ទាយមានជ័យ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត អង្គភាពទាំង៣ ប្រធានមន្ទីរជំវិញខេត្ត លោកសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សរុប២៣០នាក់។
ពេញរយះពេល២ ថ្ងៃ នៅ ព្រឹកថ្ងៃទី ២៨និង ២៩ ខែកុម្ភះ ឆ្នាំ២០២៤ នៅសាលប្រជុំក្នុងបរិវេន មន្ទីរអប់រំខេត្តបន្ទាយមានជ័យ។
ពិធីបិតសន្និបាទបូក សរុបលើការងារអប់រំនោះលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំពេញនេះ លោកសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀននិងបានបង្ហាញ ក្នុងស្មារតី ទទួលខុសត្រូវ ពីគ្នាទៅវិញទៅមកនិង បានចែករំលែកបទពិសោធន៍ល្អៗ រៀនសូត្រពីគ្នាទៅវិញទៅមក និងបានទទួល ចំណុចល្អៗជាច្រើន ដើម្បីបន្តយកទៅ អនុវត្តនៅតាមមូលដ្ឋាន រៀងខ្លួនឲ្យមានប្រសិទ្ធភាព សម្រាប់ឆ្នាំនេះនិងឆ្នាំបន្តៗទៀត។
ក្នុងនោះលោក ឈូ ប៊ុនរឿង បានធ្វើការកោតសរសើរ ចំពោះ លោកសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកំពស់គុណភាពអប់រំ ឲ្យមានប្រសិទ្ធភាពនៃការ បណ្តុះបណ្តាល ធនធានមនុស្ស ជាមួយសមិទ្ធិផល ជាច្រើនទៀត ក្នុងនោះមាន ការអភិវឌ្ឍលើវិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ រយះពេលពេញ១ឆ្នាំនេះ។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ទៀតថា ជាការពិតណាស់ សមិទ្ធិផលទាំងអស់នេះ បានកើតឡើងដោយ មានការចូលរួមយ៉ាងសកម្មពី លោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានខិតខំ បង្រៀន និងបញ្ជូនកូន ឲ្យមករៀនបានគ្រប់ៗគ្នា។
ក្នុងនោះដែរ លោក លី សុវណ្ណា រិទ្ធ ក៏មានប្រសាសន៍ដែរថា ក្នុងសន្និបាតបូកសរុប និងធ្វើការវាយតំលៃការងារ របស់មន្ទីរអប់រំ រយៈពេលសិក្សាពេញ ១ឆ្នាំ២០២៣និង លើកទិសដៅបន្តឆ្នាំ ២០២៤នេះ មាន លោកសាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ បានចូលរួម ក្នុងសន្និបាតមកពីស្រុក ក្រុង ទាំង៩ ជាមួយដៃគូអភិវឌ្ឍន៍ និងចូលរួមយ៉ាងផុលផុស ដើម្បីធ្វើការចែករំលែក បទពិសោធម៌ល្អៗ និងពិភាគ្សា ផ្លាស់ប្តូរយោបល់ ពីគ្នាទៅវិញទៅមក សំដៅរកឲ្យ ឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំ ជាពិសេសពាក់ព័ន្ធ និងប្រធានបទទាំង១០ផងដែរ។
លោក លី សុវណ្ណា រិទ្ធ បានបញ្ជាក់ទៀតថាកិច្ច ពិភាគ្សានេះនិងអាចជា ដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាព មានលក្ខណៈ ស៊ីជំរៅ ដើម្បីពង្រឹងគុណភាព អប់រំនៅគ្រប់កំរិត ដើម្បីឆ្លើយតបទៅផែនការ យុទ្ធសាស្ត្រលើវិស័យ អប់រំឆ្នាំ២០២៣ឆ្នាំ២០២៤ និងគោលនយោបាយ ចំនួន២របស់ក្រសួងអប់រំទៀតផង។
លោក លី សុវណ្ណារិទ្ធ បញ្ជាក់ឲ្យដឹងប្តទៀតថា សន្និបាតនេះយើងមិនត្រឹម តែអាចពិនិត្យលើលទ្ធផល ការងាពេញ១ឆ្នាំនោះទេ ថ្នាក់ដឹកនាំនិងមន្ត្រី អប់រំទាំងអស់ត្រូវពុះពារ ធ្វើការស្វែង យល់ក្នុងការបន្តអនុវត្តកម្មវិ ធីកំណែទម្រង់ស៊ីជម្រៅ របស់វិស័យអប់រំក្នុង ស្មារតីការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងបរិបទថ្មីៗនៃសង្គម សេដ្ឋកិច្ចកម្ពុជានៃ តំបន់ទាំងមូលទៀតផងដែរ។
ក្នុងនោះលោកមើល ឃើញអំពីការខិតខំប្រឹងប្រែង ឥតឈប់ឈរប្រកបដោយ ភាពមឺងម៉ាត់និងកិច្ចសហការ យ៉ាងជិតស្និទ្ធរបស់ ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ លំដាប់ថ្នាក់នៃមន្ទីរអប់ រំយុវជននិងកីឡាខេត្ត ក្នុងទិដ្ឋភាពនេះហើយយើង អាចរួមគ្នារៀបចំផែនការបន្ត សម្រាប់ឆ្នាំថ្មីៗទៀតបន្តទៀត។
លោក សេរី ជំនះ បានបញ្ជាក់ឲ្យដឹងដែរ ថា សាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ ដើរតួជាបុគ្គលនៅមុខ ជាឪពុកម្ដាយទីពីរ ជាអ្នកស្រាវជ្រាវជាអ្នកទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួន ជាប្រចាំ ទាំងខាងចំណេះ ដឹងទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានភាសា បរទេសដើម្បីយក ចំណេះដឹងថ្មីៗគ្រប់កោសល្យ ថ្មីមកបង្ហាត់បង្រៀនដល់និស្សិត ឲ្យមានចំណេះដឹង ទូលំទូលាយនិងអភិវឌ្ឍន៍ ខ្លួនជាអ្នកបន្ត សម្រាប់អនាគតផងដែរ។
លោក សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូ ត្រូវខិតខំពង្រឹងសកត្តានុពល របស់ខ្លួនទាំងខាងផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ ទាំងសេវាបង្រៀន និងរៀនឲ្យស័ក្កិសមជា ទីកន្លែងសម្រាប់អប់រំនិង បណ្ដុះបណ្ដាលកំណត់ ស្អាតស្អំឥរិយាបថល្អនិងគ្មាន ការញំញីផ្លូវចិត្តផ្លូវ កាយឡើយទៀតផង៕