ខ្លឹមសារសំខាន់ទាំង៩ចំណុច របស់យុវជនសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ ៖ ខ្លឹមសារសំខាន់ទាំង៩ចំណុច របស់ យុវជនសាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ដែលបានប្ដេជ្ញាចិត្តយ៉ាង មុះមុតចូលរួមជាផ្នែកមួយ ដ៏សំខាន់ក្នុងបេសកកម្មការងារ មនុស្សធម៌របស់សមាគមជាតិ  កាកបាទក្រហមកម្ពុជា៖

១.ប្តេជ្ញាខិតខំប្រឹងប្រឹងរៀនសូត្រ ឱ្យបានពូកែដើម្បី ក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អក្នុង។

២.ប្តេជ្ញាឆ្លៀតពេលពីសិក្សារៀនសូត្រ ដើម្បីចូលរួមគ្រប់សកម្មភាព មនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា តាមលទ្ធភាពរបស់ ខ្លួនឱ្យខានតែបាន។

៣.ប្តេជ្ញាខិតខំបព្រឹត្តល្អ ឬកពារស្លូតបូត ចរិតរម្យទមសុភាពរាបសារ ក្លាហាន គោរពវិន័យ ប្រកប ដោយក្រមសីលធម៌ សមជាយុវជនកាក បាទក្រហមកម្ពុជា ដើម្បីលើកកំពស់ តម្លៃមនុស្សធម៌ របស់កាកបាទ ក្រហមកម្ពុជា។

៤.ប្តេជ្ញាគាំទ្របេសកកម្ម និងទិសយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

៥.ប្តេជ្ញានឹងយកចំណេះ ដឹងទាំងអស់នេះ ទៅអប់រំផ្សព្វផ្សាយបន្ត មិត្តអប់រំមិត្ត តាមវិទ្យាល័យ និងនៅតាមសហគមន៍របស់ខ្លួន។

៦.ប្តេជ្ញាបន្តអភិវឌ្ឍ សមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍ របស់ប្រទេសជាតិ បំពេញតម្រូវការការងារក្នុងយុគ្គសម័យសាកលភាវូពាណិជ្ជកម្ម និងសម័យឌីជីថល។

៧.ប្តេជ្ញាប្រយុទ្ធប្រឆាំង ដាច់ខាតការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន តាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា។

៨.ប្តេជ្ញាចូលរួមកាត់បន្ថយ និងទប់ស្កាត់ការបំរែ បំរួលអាកាសធាតុ ដោយចូលរួមដាំកូនឈើ និងចូលរួមលុបបំបាត់ការបើប្រាស់ថង់ប្លាស្ទិក កែវជ័រ និងប្រអប់ស្នូរគ្រប់ប្រភេទ។

៩.ប្តេជ្ញាដឹងគុណ និងចូលរួមការពារសន្តិភាព ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសនា បតីតេជោ ហ៊ុនសែន និងសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ឱ្យបានដាច់ខាត។

យើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងកិត្តិបណ្ឌិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បាន អនុញ្ញាតឱ្យយើងខ្ញុំបានចូលរួម ការងារមនុស្សធម៌ និងការងារសង្គមផ្សេងៗទៀត ក្នុងតួនាទីជាយុវជន កាកបាទក្រហមកម្ពុជា។

យើងខ្ញុំពិតជាមានមោនទ ភាពសប្បាយរីករាយ និងមានតម្លៃខ្លាំងណាស់ ដែលមានឱកាសបាន ចូលរួមជាយុវជន កាកបាទក្រហមកម្ពុជា និងទទួលបានការបណ្តុះបណ្តាល បំពាក់បំប៉នចំណេះ ដឹងមូលដ្ឋានដល់យើងខ្ញុំ នាឱកាសដ៏ល្អថ្លៃថ្លានេះ។ យើងខ្ញុំបានដឹងយ៉ាងច្បាស់ថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ជាសមាគមជាតិដ៏ធំ និងជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលកម្ពុជាលើ វិស័យមនុស្សធម៌ផងដែរ ។ សូមអរគុណ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *