(ភ្នំពេញ)៖ សេចក្តីបំភ្លឺចំពោះ ករណីជនបរទេសម្នាក់ បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោន ឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពី យប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ ទៅនឹងចិញ្ចើមផ្លូវហើយ ទាញកគាត់ចង់ យកដាក់ពន្ធនាគារ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ រាល់ការសរ សេរសារបង្ហោះ របស់ជនបរទេសខាង លើចោទប្រកាន់មកលើ សមកិច្ចអនុវត្តច្បាប់នៅ លើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការ បដិសេធទាំងស្រុង មិនដូចការលើកឡើង របស់ជនបរទេសនេះទេ។
នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌ បឹងកេងកង បានចុះអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជន បរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យ បានឃាត់ហៅដើម្បី ធ្វើការត្រួតពិនិត្យសួរនាំ។
បន្ទាប់មកសមត្ថកិច្ច ឱ្យគាត់សហការផ្លុំ ធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញ មានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុង មួយលីត្រខ្យល់ និងបានពន្យល់ណែ នាំពាក់ព័ន្ធការបើកបរក្រោម ឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រិត្យលេខ ៣៩ អ ន ក្រ. បក និងមិនអនុញ្ញាត ឱ្យគាត់បើកបរម៉ូតូ ធ្វើដំណើរទៅមុខនោះ ទេបើមិនដូច្នោះទេត្រូវទុក ម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។
បន្ទាប់មកសមត្ថកិច្ច បានចេញប័ណ្ណផាក ពិន័យ១លានរៀល ដោយនៅពេលនោះ គាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បាន លួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាក តាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែក មើលទូរស័ព្ទគាត់ គឺគាត់បានលុប តេឡេក្រាមពួកម៉ាកគាត់ ដែលបានផ្ញើ រូបភាពទៅរួចហើយ និងរូបភាពក្នុង ទូរស័ព្ទគាត់ចោលអស់។
ក្រោយមកសមត្ថកិច្ច បានណែនាំឱ្យជនបរទេសនេះ ហៅពួកម៉ាកដែល មិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមកពួកម៉ាក គាត់បានមកទទួល ហើយសមត្ថកិច្ចអនុញ្ញាត ឱ្យពួកម៉ាកជនបរទេស នេះជិះម៉ូតូធំរបស់ គាត់ដឹកចេញទៅបាត់។
ចំពោះជនបរទេសខាងលើ សមត្ថកិច្ចបានស្រាវជ្រា វគឺគាត់ធ្វើការជា ឌីជេនៅក្លឹបមួយ ប៉ុន្តែគាត់ត្រូវបាន ក្លឹបបណ្តេញចេញពីការងារ និងទៅធ្វើការងារក្នុងក្លឹបផ្សេង ឱ្យចូលខ្លួនមកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចសួរ នាំពីព្រោះការចុះអនុវត្តច្បាប់ នេះសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះជនទូទៅមិន ថាជនជាតិខ្មែរ ឬជនបរទេសនោះទេ ឱ្យចូលរួមគោរពច្បាប់ ដោយការអនុវត្តច្បាប់ នេះដោយវិជ្ជាជីវៈ និងតាមគោល ការណ៍ច្បាប់៕