កម្លាំងសមត្ថកិច្ចចម្រុះ បន្តចុះត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបបទល្មើស ជលផលលើផ្ទៃបឹងទន្លេសាប នៅកន្លែងនេសាទសហគមន៍

(ខេត្តពោធិ៍សាត់)៖ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាល ជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែក សហការជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត  ដឹកនាំដោយលោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការ សឹករងខេត្ត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល កាលពីថ្ងៃសុក្រទី០១ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ  នៅចំណុចមុខព្រែកទាល់លិច (X:0383702, Y:1423238) ស្ថិតនៅភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ដែលមានកម្លាំង សរុបចំនួន១០នាក់ ប្រើប្រាស់កាណូត ចំនួន០២គ្រឿង។

លោកវរសេនីយ៍ឯក សៀន  វិរៈ នាយការិយាល័យនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ ១ករណី នេសាទដោយ ឧបករណ៍អួនហ៊ុ ក្នុងកន្លែងនេសាទសហគមន៍ នឹងវត្ថុតាងរួមមាន៖ បាឡាស្មាច់ទំហំ(9.2មx1.2មx0.6ម) ភ្ជាប់ម៉ាស៊ីនម៉ាសស្តា ៤២សេសចំនួន១គ្រឿង, បាឡាស្មាច់ទំហំ (១០មx១.៥មx0.6ម) ភ្ជាប់ម៉ាស៊ីន ឆៃណាចំនួន២គ្រឿង, បាឡាស្មាច់ទំហំ (9.2មx1.2មx0.6ម) ភ្ជាប់ម៉ាស៊ីនហ៊ីណូតា​១៨សេសចំនួន០៨គ្រឿង, អួនហ៊ុទំហំ (៣២០មx១ហ៊ុន៨លីx៩ម) ចំនួន៣វង់, ត្រីចម្រុះទំងន់ ២០០០គីឡូក្រាម (ខូចគុណភាព)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *