(ភ្នំពេញ)៖ មួយរយៈនេះ ហាក់ដូចជាផ្ទុះនូវរឿង មួយដែលឃើញទង្វើ សិស្សសាលាមួយក្រុម អាចមានកំហុស ពួកគាត់មិនបាន ពាក់ស្បែកជើងប៉ាត់តា តាមកំណត់របស់គ្រូ ឬនាយកសាលា ។ ប៉ុន្តែវិន័យ បង្ខំឲ្យសិស្ស ទទួលស្គាល់កំហុស ដោយដោះស្បែកជើង រួចហើយបង្ខំឱ្យគាត់ លើកដៃជំពាក់ ស្បែកជើងបីដង រួចនិយាយថា, ថ្ងៃក្រោយខ្ញុំមិនអាច ភ្លេចស្បែកជើងប៉ាត់ តាបានទេ ! សំពះស្បែកជើង តម្រង់ជួរតគ្នា។
ឃើញសកម្មភាពនេះ ក្លាយជាវិធានបទ ដែលត្រូវបាន តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក វែកញែក ចង់ឱ្យ វិស័យ អប់រំ ពិសេសខាងក្រសួង អប់រំ យុវជន និងកីឡា ត្រូវធ្វើការពិនិត្យ លើការអប់រំ អនុវត្តវិន័យ បែបនេះ ជាគោលការណ៍របស់ក្រសួង ឬបុគ្គល ! ពីព្រោះថា សូម្បីតែគ្រូបង្រៀនខ្លះ ឯកសណ្ឋានរបស់គាត់ ក៏មិនបានបំពេញកាតព្វកិច្ចឲ្យសមរម្យ (អាចខ្វះសមត្ថភាព ជីវភាព ) នេះជាចំណុចដែលត្រូវពិចារណា។
នៅលើបណ្ដាញ ទំនាក់ទំនង់សង្គម ហ្វេសប៊ុកបានលើកឡើងថា ខ្ញុំមិនបានរៀនជ្រៅជ្រះទេ តែខ្ញុំគិតថាវ័យក្នុងសាលារៀន និងការអប់រំណែរនាំ មានច្រើនមិនមែនបែប នេះទេ.ចុះបើសិស្សខ្លះគាត់ មានជីភាពក្រលំ បាក់ខ្វះថវិការទិញ ស្បែកជើងធ្វើមិចចំពោះ អ្នកអត់.បើសិស្សមិន ពាក់ស្បែកជើងតាម លោកគ្រូដាក់វិន័យ ក្នុងសាលា.ក៏មាន ការណែនាំសួរមូល ហេតុអោយបានច្បាស់ លាស់មកពីអីមិនពាក់ស្បែក ជើងតាមវិន័យសាលា .បើមិនធ្វើតាម២ឬ៣ដង លោកគ្រូរធ្វើតាមវិន័យ សាលាចុះ.ចំពោះស្បែក ជើងប៉ាត់តាតំលៃថ្លៃគួរ សមដែរមិនមែន ខាងលោកគ្រូទិញ ចែកសិស្សទេ។
គណនេយ្យ facebook ខ្លះបានលើកឡើងទៀតថា, ខ្ញុំសូមមិនគាំទ្រទេ លោកគ្រូ ការណែនាំនិងប្រៀនប្រដៅវិន័យសាលាមានច្រើនណាស់ធ្វើបែបហ្នឹងដូចជាលើសបន្តិច ហើយបទបញ្ជាវិន័យសាលាមិនដែលមានទេនូវវិន័យបែបនេះទេ! ។
ដោយឡែកអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនទាន់ធ្វើការទំនាក់ទំនង សុំការបំភ្លឺពីនាយកសាលា ប្រធានបន្ទីរអប់រំយុវ ជននិងកីឡាខេត្ត អ្នកនាំពាក្យក្រសួង អប់រំយុវជននិងកីឡា បាននៅឡើយទេ សម្រាប់ យប់ថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤។
ចំពោះការបកស្រាយបែបណានោះ ពីស្ថាប័នពាក់ព័ន្ធ អង្គភាពយើង នឹងធ្វើការផ្សព្វផ្សាយលំអិតនៅពេលក្រោយ។ សូមធ្វើការសិក្សាពីវីដេអូនេះ រួចចូលរួមឲ្យយោបល់ ក្នុងន័យស្ថាបនា ខណៈប្រទេសជាតិយើង គ្រប់គ្រងដោយច្បាប់ ៕