(ខេត្តបាត់ដំបង)៖ កម្លាំងសមត្ថកិច្ច នគរបាលការពារព្រំដែន៨១៧សហការជាមួយកម្លាំង យោធាលេខ៥៣៣ កម្លាំងយោធាវរៈ០១នៅថ្ងៃទី៦ ខែមិនាឆ្នាំ២០២៤ នៅចំណុចក្រោយ ជំនោរជាយដែន ស្ថិតក្នុងភូមិគីឡ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ សមត្ថកិច្ចការពារតាម បន្ទាត់ព្រំដែនខណៈ ពេលកម្លាំងកំពង់ ទទួលបទបញ្ជាពង្រឹង ក្នុងការទប់ស្កាត់ បទល្មើសពិសេស ពលករឆ្លងដែននោះ ស្រាប់តែនៅម៉ោងប្រហែល ១២យប់ ក្នុងថ្ងៃទី៦,ខែមិនា ឆ្នាំ២០២៤ មានពលករខ្មែរចំនួន១០៦នាក់ មានទាំងប្រុសស្រីក្មេងៗ ផងនោះបានឆ្លងដែន មកក្នុងដីប្រទេសកម្ពុជា។
ក្រោយពីកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន និងបានសួរនាំ ពីសំណាក់លោកវរៈសេនីយ៍ឯកម៉ង ស៊ី មេបញ្ជាការវរៈសេនា តូចការពារព្រំដែនគោកលេខ ៨១៧និងបានធ្វើការ អប់រំណែនាំពន្យល់ដល់ បងប្អូនជាពលករដែលឆ្លងដែន ចូលមកដល់ទឹកដីនៃ ប្រទេសកម្ពុជាតាមច្រករបៀង និងឲ្យពួកគាត់បញ្ឈប់ នូវការចាញ់បោកនៅមេខ្យ ដែលតែងតែធ្វើសកម្មភាព នាំបងប្អូនពលករឆ្លងដែន ខុសច្បាប់ដែលអាចប្រឈម នឹងហានិភ័យដោយ យថាហេតុណាមួយ។
និងឱ្យពលករទាំងអស់រង់ ចាំសមត្ថកិច្ចជំនាញដើម្បី ចុះមកបំពេញបែបបទ ឯកសារឲ្យបានត្រឹមត្រូវ។ ក្រោយពីបញ្ចប់ការ សួរនាំលោកវរសេនីយ៍ឯក ម៉ងស៊ី រួមទាំងកម្លាំងយោធា៥៣៣ និងវរ០១បានប្រគល់ ពលករខ្មែរទាំងអស់ជូន ទៅកម្លាំងនគរបាល ជំនាញនៃអធិការដ្ឋាន ស្រុកសំពៅលូនបន្តនីតិវិធីដើម្បី ឲ្យពលករវិលត្រឡប់ទៅ លំដ្ឋានរៀងខ្លួនវិញ។