(ភ្នំពេញ)៖ រយៈពេល២ថ្ងៃនេះ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំដោយលោក ប្រធានសាខា រួមសហការដោយមន្រ្តីជំនាញ នៃមន្ទីរពិសោធន៍ម្ហូបអាហារ របស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្ម រាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ចុះអនុវត្តផែនការសាកល្បង លើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន២ ៖ ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើ តូបលក់ជ្រូកខ្វៃចំនួន ៥ ក្នុងនោះបានត្រួត ពិនិត្យសាកល្បងលើសម្ភារៈ មួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។ ទី២ ម្ដុំបឹងកេងកង ដែលត្រួតពិនិត្យលើ តូបលក់ត្រីសាម៉ុន និងគ្រឿងសមុទ្រ ក្នុងនោះបានត្រួតពិនិត្យ សាកល្បងលើសម្ភារៈ មួយចំនួនទៀតដូចជា កាំបិត ជ្រុញ ជញ្ជីង និងបរិវេនលក់ជាដើម។
ក្នុងសកម្មភាពនៃការ ត្រួតពិនិត្យនេះផងដែរ គឺមានការគាំទ្រពីក្រុមជំនាញ នៃអង្គការរបស់ SPEC និង ISC ដែលជាក្រុម អ្នកជំនាញផ្នែកអនុវត្តវិធាន អនាម័យលើប្រព័ន្ធ HACCPផងដែរ។
ជាមួយគ្នានោះមន្រ្តី ជំនាញបានធ្វើការដកហូត បាននូវបង្គារដែលមានចាក់ នូវសារធាតុគីមីចំនួន១២.៣៥គីឡូក្រាម និងទំនិញហួស កាលបរិច្ឆេទចំនួន ៦.៥គីឡូក្រាមយក កម្ទេចចោលជៀសវាង បង្កហានិភ័យចំពោះ សុខភាពអ្នកបរិភោគ៕