យុវជនម្នាក់ជិះម៉ូតូរអិលដួល  ត្រូវរថយន្ត Sienna បើកមកពីក្រោយ កិនស្លាប់ក្នុងថ្លុកឈាម…..

(ភ្នំពេញ)៖ ពិតជាអកុសលខ្លាំងណាស់..! ខណៈយុវជនម្នាក់បាន ជិះម៉ូតូស្កុបពីមួយគ្រឿង តាមដងផ្លូវបេតុង ក៏រអិលដួល ហើយត្រូវបុរសម្នាក់ បើករថយន្តម៉ាក Toyota Sienna មកពីក្រោយកិន ជនរងគ្រោះបន្ថែម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយ ផ្លូវបេតុងទួលពង្រ ជិតនឹងផ្សារសំបូរមាស ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុនោះ គេឃើញយុវជន រងគ្រោះបានជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 1JH-1854 ដោយដំណើរ តែម្នាក់ឯងតាមបណ្ដោយ ផ្លូវបេតុងទួលពង្រ ទិសដៅពីកើតមកលិច ក្នុងល្បឿនល្មម។

លុះយុវជនរងគ្រោះ ជិះមកដល់កន្លែង កើតហេតុក៏បាន រអិលម៉ូតូដួលលើថ្នល់ គាប់ជួនមានរថយន្ត មួយគ្រឿងម៉ាក Toyota Sienna ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ បាត់ដំបង2B-4491 ធ្វើដំណើរមក ពីក្រោយស្របទិសគ្នា រួចកិនយុវជនរង គ្រោះទាំងកំរោលបណ្ដាល ឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម៏។ ភ្លាមៗតៃកុងរថយន្ត បង្កត្រូវបានប្រជា ពលរដ្ឋឃាត់ខ្លួន នឹងបានប្រគល់ឲ្យ សមត្ថកិច្ចមូលដ្ឋាន ផងដែរ  ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានសហការជា មួយមន្ត្រីជំនាញចរាចរណ៍ ធ្វេីការវាស់វែងយក រថយន្តបង្កនឹងម៉ូតូប្រគល់ ឲ្យកម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *