មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំអោយ មន្ទីរព័ត៌មានខេត្តកែប បន្តផ្សព្វផ្សាយពី សក្តានុពលខេត្តកែប អោយកាន់ តែខ្លាំងក្លាបន្ថែមទៀត

(ខេត្តកែប)៖ ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកែប នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍន ភាពការងាររបស់មន្ទីរព័ត៌មាន នាសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប។

មានមតិណែនាំ នាឱកាសនោះ ឯកឧត្តមបាន ដោយ កុសល បានជំរុញដល់មន្ទីរព័ត៌មាន ដែលជាសេនាធិការ មិនអាចខ្វះបានរបស់ រដ្ឋបាលខេត្តកែប និងក្រសួងព័ត៌មាន ត្រូវបន្តជំរុញការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ ដែលខេត្តនេះមានអោយកាន់តែ ផុសផុលបន្តទៀត និងចូលរួមតាម ដានផ្សព្វផ្សាយ ពីសមិទ្ធផលដែល ខេត្តកែបសម្រេចបាន និងកំពុងបន្តការអភិវឌ្ឍន៍។

ពិសេសេសជាងនេះ ឯកឧត្តម ណែនាំដល់មន្ទីរព័ត៌មានខេត្ត ត្រូវក្តាប់ព័ត៌មានក្នុងខេត្តកែប អោយបានគ្រប់ជ្រុងជ្រោយ និងត្រៀមឆ្លើយតបភ្លាមៗ នូវព័ត៌មានក្លែងក្លាយណាមួយ ដែលបានបង្កើតដោយ ក្រុមជនអនាមិក។

យ៉ាងណាឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកែប ក្នុងការអនុវត្តន៍តួនាទី ភារកិច្ចបានល្អនាពេលកន្លងមក៕  ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *