បើករថយន្តលឿន រេចង្កូតជ្រុលទៅ បុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យនារីម្នាក់ របួសធ្ងន់..

(ភ្នំពេញ)៖ នារីម្នាក់បានបើករថយន្ត យ៉ាងលឿនមិនប្រយ័ត្នរេចង្កូត ទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្ត បង្កក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យអ្នកបើក បររងរបួសត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះបានកើត ឡើងកាលពីម៉ោង ១០នឹង៣០នាទី យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាKIA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BN-5679 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាម បណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើត មកលិចក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំនុចកើត ហេតុមិនបានប្រយ័ត្ន បានរេចង្កូតទៅខាងឆ្វេងដៃ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញ ទំហឹងបណ្តាលឲ្យបាក់ មួយកង់ ចំណែករថយន្ត បង្កបានក្រឡាប់ជាច្រើនជុំ ទៅកល់ជាប់ក្បែរដើមឈើ មួយដើមរងការខូចខាតធ្ងន់ធ្ងរ បណ្តាលឲ្យនារីជាអ្នកបើក​ រថយន្តរងរបួស ត្រូវបានដឹកតាមរថយន្ត មួយគ្រឿងទៀត យកទៅសង្រ្គោះភ្លាមៗ ផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងសមត្ថកិច្ចជំនាញ ចុះមកធ្វើកំណត់ ហេតុរួចស្ទួចយករថយន្ត បង្កទៅរក្សាទុក រង់ចាំឲ្យភាគីម្ចាស់ រថយយន្តចូលខ្លួនមកដោះ ស្រាយគ្នានៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *