(ភ្នំពេញ)៖ សំណុំរឿងគ្រឿងញៀន ដ៏ស្មុគ្រស្មាញមួយ ដែលជនត្រូវចោទ កំពុងគេចខ្លួន ហើយជនពាក់ពន្ធ ស្ថិតនៅក្រៅឃុំ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានសាលាដំបូ ងរាជធានីភ្នំពេញ លើកយកមកបើកសវនាការ ជំនុំជម្រះក្តីជាសាធារណៈ តែមេធាវីការពារសិទ្ធិ ឲ្យជនជាប់ចោទម្នាក់ ទាមទារឲ្យតុលាការ កោះហៅជនជាប់ពាក់ពន្ធ៣ នាក់មកតតាំងក្តីលើ សំណុំរឿងគ្រឿងញៀន ជិត២គីឡូក្រាម ដែលសមត្តកិច្ចបង្ក្រាប ជាក់ស្តែងកាលពីឆ្នាំ២០២១នោះ ។
សវនាការដឹកនាំ ដោយលោកស្រី ឈុន ដាវី ជាប្រធានក្រុម ប្រឹក្សាជំនុំជម្រះ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ចំពោះមុខធាវីការពារក្តី ឲ្យជនត្រូវចោទ តែកំបាំងមុខ ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង (ដែលកំពុងរត់គេចខ្លួន) ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ។ តែសវនាការនេះត្រូវ បានលើកពេលទៅវិញ ដោយតុលាការបានឯក ភាពតាមការស្នើសុំរបស់ លោកមេធាវីការពារ ក្តីឲ្យជនត្រូវចោទ ដែលបានទាមទារឲ្យ មានការកោះហៅជន ជាប់ពាក់ពន្ធ៣ នាក់ដូចមាន ៖
១.ឈ្មោះ អ៉ឹម ឈួន អតីតៈស្នងការរង នគរបាលខេត្តកំពត
២.ឈ្មោះ កែវ ទិត្យមេសា
៣.ឈ្មោះ ហុង គា ដែលស្ថិតនៅក្រៅឃុំ ដើម្បីមកសួរដេញដោល ឲ្យបានច្បាស់លាស់ ថាតើអ្នកណា ជាម្ចាស់គ្រឿងញៀន ជិត២គីឡូក្រាម នោះពិតប្រាកដ ។
លោកមេធាវី ហេ ជីវអេង ជាមេធាវីការពារក្តីឲ្យ ជនត្រូវចោទបានលើកឡើងថា អង្គហេតុក្នុងសំណុំរឿង គ្រឿងញៀននេះ គឺសមត្តកិច្ចបាន បង្ក្រាបបទល្មើស ជាក់ស្តែង លុះពេលតុលាការ លើកយកមកកាត់ក្តី កាត់បំបែកសំណុំរឿង បំបែករឿងតាម ចម្លើយជន៣ នាក់ឆ្លើយដាក់ ។
លោកមេធាវីបន្តថា ថ្ងៃកើតហេតុគឺថ្ងៃទី៦ ខែមេ សា ឆ្នាំ២០២១ សមត្តកិច្ចមន្ទីរប្រឆាំង គ្រឿងញៀនចុះបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ រួមជាមួយវត្ថុតាង ថ្នាំញៀនជិត២គីឡូក្រាម នោះហើយដែល ហៅថាជាបទល្មើសជាក់ស្តែង។
ដូច្នេះទើបលោកសុំឲ្យ តុលាការឲ្យលើក ពេលសវនាការ ដើម្បីកោះហៅ ជនពាក់ពន្ធ៣ នាក់នោះមកសាកសួរ ដែលកូនរបស់ លោកត្រូវគេឆ្លើយដាក់ ព្រោះកូនក្តីរបស់លោក មិនបានប្រព្រឹត្តដូចការ ចោទប្រកាន់ទេ គឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសមត្តកិច្ចមិន បានចាប់កូនក្តីលោក និងគ្រឿងញៀនជិត ២គីឡូក្រាមនោះទេ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានសមត្តកិច្ចទៅដល់ ផ្ទះកូនក្តីលោក ក្រោមការចង្អុល បង្ហាញថាពួក គេទៅដេកផ្ទះនោះ ហើយ គ្រឿងញៀនក៏អត់មានដែរ ខណៈពេលសមត្តកិច្ច ទៅឆែកឆេរដល់ផ្ទះ អញ្ចឹងសមត្តកិច្ច ដែលចុះទៅបង្ក្រាប ផ្ទាល់នឹងបានដឹងរឿង អស់ហើយ ហើយនៅក្នុងកំណត់ ហេតុក៏ច្បាស់លាស់អស់ដែរ ដូច្នេះអត់មានអានចម្លើយ ហើយកាត់ទោសកូនក្តី លោកអស់មួយជីវិតទេ ។
ក្នុងនាមរូបលោកជាមេធាវី ការពារដោយ ផ្លូវច្បាប់ឲ្យសង្គម ការពារឲ្យជនរងគ្រោះ និងប្រពន្ធតុលាការ ទាំងអស់មិនមែនជួយតែ កូនក្តីម្នាក់នឹងទេ អញ្ចឹងបានលោកស្នើ សុំលើកពេលសវនាការនេះសិន ដើម្បីឲ្យតុលាការកោះ ហៅជនសង្ស័យ៣នាក់ នោះមកសួរដេញដោល ចំពោះមុខ អញ្ចឹងបើនៅតែបន្ត នីតិវិធីលោកនិងដោះ អាវដើរចេញ ព្រោះនេះជាបទ ល្មើសព្រហ្មទណ្ឌឧក្រឹដ្ឋ ។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ច នគរបាលមន្ទីរប្រឆាំ បទល្មើសគ្រឿងញៀន បានធ្វើការឃាត់រថយន្ត ម៉ាកតូយូតាហ៊ីលុច្យ ព័ណស មួយគ្រឿងពាក់ស្លាកលេខ ន.ប ២ ៨៤៨៤ ដែលធ្វើដំណើរ ពីខេត្តកំពង់ចាមចូល មករាជធានីភ្នំពេញ ដល់ត្រង់ចំណុចផ្សារ ឌែលម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ណដូនពេញ ជាមួយនិងបុរស៣ នាក់ គឺមានឈ្មោះ អ៉ឹម ឈួន អតីតៈស្នងការរង ខេត្តកំពត ឈ្មោះ កែវ ទិត្យមេសា និងឈ្មោះ ហុង គា ។
នៅពេលឃាត់ខ្លួនមនុស្ស៣ នាក់ កំពុងជិះក្នុងរថយន្តនោះ សមត្តកិច្ចបានឆែកឆេរ រកឃើញគ្រឿងញៀន មានទម្ងន់ ១៧.៥០០ ក្រាម (ជិត២គីឡូក្រាម) ដែលលាក់ទុក នៅក្រោមកៅអីអ្នកបើកបរ ។ ពេលឃាត់ខ្លួនតាមចម្លើយ សារភាពរបស់ជន សង្ស័យទាំង៣នាក់ សមត្ថកិច្ចបាននាំ ទៅឆែកឆេរផ្ទះរបស់ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង នៅខេត្តកំពង់ចាម ដោយបានរកឃើញ កាំភ្លើងខ្លីមួយដើមទៀត ជារបស់ឈ្មោះ អ៉ឹម ឈួន អតីតៈស្នងការ រងខេត្តកំពត តែពុំមានភស្តុតាង ណាមួយពាក់ពន្ធ និងគ្រឿងញៀនទេ ។
ក្រោយការ ស៊ើបអង្គេតបឋម ដោយហេតុថា ជនសង្ស័យឈ្មោះ សេក មិត្ត (រត់គេចខ្លួន) និងចម្លើយចង្អុល បង្ហាញរបស់ឈ្មោះ អ៉ឹម ឈួន ហុង គា និង កែវ ទិត្យមេសា មិនជាប់ពាក់ពន្ធ សំណុំរឿងក្តីគ្រឿងញៀន នេះ សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឲ្យ ជនសង្ស័យទាំង៣ នាក់ស្ថិតនៅក្រៅឃុំវិញ និងធ្វើការចោទប្រកាន់តែឈ្មោះ សេក មិត្ត ម្នាក់ ជាមេខ្លោង ទើបមេធាវីការពារ ក្តីឲ្យជនត្រូវចោទ ទាមទារឲ្យតុលាការកោះ ហៅអតីតៈស្នងការរងខេត្តកំពត និងគូកន២នាក់នោះ មកសួរដេញដោល តទាល់មុខគ្នាក្នុងពេល សវនាការ ដើម្បីឲ្យមាន តម្លាភាពនិងយុត្តិធម៍ ត្រូវរកឲ្យឃើញ ការពិតអ្នកណាជាម្ចាស់ គ្រឿងញៀនជិត២គីឡូក្រាម ដែលលាក់ទុកនៅក្នុងរថយន្តរបស់ ជនសង្ស័យទាំង៣នាក់ កំពុងជិះនោះ ៕