បុរសម្នាក់បើករថយន្ត ងោកមួយភាំង រេចង្កូតឡើងសួនច្បារ ទៅបុកបង្គោលថ្ម បណ្តាលឱ្យរបួស ធ្ងន់ស្រាល២នាក់

(ភ្នំពេញ)៖ បុរសម្នាក់រួមដំណើរ ជាមួយប្រពន្ធបានបើករថយន្ត ចេញពីខេត្តព្រៃវែង មកយកបន្លែនៅផ្សារ នាគមាស ពេលបើកមកដល់ក្បែរ គល់ស្ពានច្បារអំពៅ ស្រាប់តែងោកមួយភាំង រេចង្កូតឡើងសួនច្បារ ទៅបុកបង្គោលថ្ម បណ្តាលឲ្យបុរស ជាប្តីរងរបួសធ្ងន់ ចំណែកស្រ្តីជា ប្រពន្ធរងរបួសស្រាល។

ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ ផ្អើលឡើងកាលពីម៉ោង ១២នឹង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ នៅចំណុចគល់ ស្ពានច្បារអំពៅប៉ែកខាងកើត លើផ្លូវជាតិលេខ១ ក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2O-4901 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ ទៀតជាប្រពន្ធ ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើត ​មកលិចក្នុងល្បឿនលឿន ខណៈបើកមកដល់ផ្លូវកោង ត្រង់ចំណុចគល់ស្ពានច្បារ អំពៅអ្នកបើកបរងោក មួយភាំងបានរេចង្កូត ទៅខាងឆ្វេងដៃឡើងសួនផ្លូវ ទៅបុកបង្គោលថ្ម ចំពាក់កណ្ដាលពេញ ទំហឹងបណ្ដាលឲ្យកៀប ជាប់អ្នកបើកបររង របួសធ្ងន់ បញ្ជូនទៅ មន្ទីរពេទ្យចំណែកឯស្រ្តី ជាប្រពន្ធគ្រាន់ តែរងរបួសស្រាល។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹង សមត្ថកិច្ចជំនាញ ចុះមកដល់តស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ រង់ចាំការដោះ ស្រាយនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *