រថយន្តទំនើប  MCLAREN ពាក់ផ្លាកលេខកម្ពុជា បុករបាំងថ្មពុះចែកទ្រូង ផ្លូវមុខផ្សារអ៉ីអន១ រងការខូចខាត

(ភ្នំពេញ)៖ រថយន្តស៊េរីទំនើប MCLAREN ពាក់ផ្លាកលេខកម្ពុជា GAN.2790 មួយគ្រឿងបានបេីកបរជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ ខ្ទាតចេញអស់ចំនួន០៣កង់ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុច មុខផ្សារទំនើប អ៉ីអនម៉លទី១ វិថីសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរី ទំនើប១គ្រឿងម៉ាក MCLAREN ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកបរក្នុងល្បឿនលឿន តាមបណ្តោយវិថី សម្តេចសុធារស ពីជើងទៅត្បូង លុះមកដល់ចំណុចកើត ហេតុទល់មុខផ្សារទំនើប អ៉ីអនម៉ល ស្រាប់តែរេចង្កូតទៅឆ្វេង ជ្រុលទៅបុកក្បាល នាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាតអស់ចំ នួន៣កង់ ទើបរថយន្តបែកកង់ រេចង្កូតទៅម្ខាងផ្លូវ មិនអាចបន្តដំណើរ ទៅមុខទៀតបាន។

ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ មិនបានបង្កឱ្យនរណា ម្នាក់រងរបួសនោះទេ  ដោយខូចខាតតែ រថយន្ត និងរបាំងថ្មតែប៉ុណ្ណោះ ។ ចំណែកម្ចាស់រថយន្តបង្ក បានគេចខ្លួនចេញពីកន្លែងកេីតហេតុបាត់  ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ  ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់ សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការ វាស់វែងនិងយក រថយន្តបង្កទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត បង្កចូលខ្លួនមកដោះ ស្រាយតាមនីតិវិធី  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *