នគរបាលក្រុងប៉ោយប៉ែត បញ្ជូនខ្លួនអ្នកលែង ដាវសាំម៉ូរ៉ៃ ចំនួន២នាក់ទៅតុលាការ ក្រោយកាប់យុវជន ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាម នីតិវិធីនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ។

នគរបាលប្រាប់ថា ដោយអនុវត្តតាមការ ណែនាំនិងបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការ ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹង ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើស គ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរ:សេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ  នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការ ដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានបើកការ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព  វាយកាប់ចាក់គ្នា កាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្លូវ បេតុងមួយកន្លែង ក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កន្លងទៅ។

ជាលទ្ធផលក្រោយ ស្រាវជ្រាវអស់ជាច្រើនថ្ងៃ នគរបាលយើងបានឃាត់ ខ្លួនជនសង្ស័យអ្នកលែង ដាវសាំម៉ូរ៉ៃ ជំនាញខាង កាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន១-ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន ជនសង្ស័យទាំង២នាក់ មានទីលំនៅនិង មុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ជនរងគ្រោះឈ្មោះ ឆេង លី សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នគរបាលបញ្ជាក់ថា រឿងហេតុកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ល្ងាច មានក្មេងស្ទាវពីរក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត ហើយពួកគេគឺជាគូរជម្លោះ ធ្លាប់មានវិវាទជា មួយគ្នាកន្លងមក។ ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បានកើតចិត្តចង់សងសឹក ក៏នាំគ្នាជិះម៉ូតូ តាមជនរងគ្រោះ និងបានចូលការដ្ឋាន សាងសង់មួយកន្លែង យកកាំបិត ដំបងទីប ដំជ្រុង បានតាមវៃជនរង គ្រោះបណ្តាលឲ្យរបួស ក្បាល,ដៃ និងខ្លួនប្រាណ ហើយខ្លួនបានសន្លប់មិនដឹងខ្លួន ឯគ្នាខ្លួនម្នាក់ទៀត ឈ្មោះថុង វិសាល បានដួលឆ្ងាយ មិនរងបួសអ្វីទេ ជនរងគ្រោះខ្លះ រត់រួចខ្លួន ខ្លះរបួសត្រូវបាន គេបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ ។

ជុំវិញករណីនេះកម្លាំងជំនាញ និងកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ អ្វីការស្រាវជ្រាវកកន្លែង កើតហេតុយ៉ាង យកចិត្តទុកដាក់បំផុត និងបានធ្វើការឃាត់ ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ជនសង្ស័យ ខណៈ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅរ៉ាម៉ុន យកមកសួនាំតែម្តង កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤។

You might like

Leave a Reply

Your email address will not be published. Required fields are marked *