(ភ្នំពេញ)៖ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តី ប្រកាសព័ត៌មានស្តីពីការ ចោទប្រកាន់ជនល្មើស បង្កគ្រោះថ្នាក់ចរណ៍ បណ្តាលឲ្យអ្នកដ៏ទៃស្លាប់ ។
អ្នកនាំពាក្យអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ មានកិត្តិយសសូម ជម្រាបជូនដល់សាធារណៈ ជនមេត្តាជ្រាបថា អយ្យការអមសាលា ដំបូងរាជធានីភ្នពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១២៦៧ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លើករណីគ្រោះថ្នាក់ចរាចរណ៍ ។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងពិនិត្យភស្តុតាង ក្នុងសំណុំរឿងមានលក្ខណៈ គ្រប់គ្រាន់ តំណាងអយ្យការ បានសម្រេចចោទ ប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស អាយុ៣៨ ឆ្នាំ ជាជនជាតិចិន ពីបទ.បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាល ឲ្យស្លាប់អ្នកដ៏ទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៨៦ mg/L) ប្រព្រឹត្តនៅចំណុចមុខ ក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញតិឲ្យ ផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទ.រត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជួនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ (ពោលគឺទុកជូនចៅក្រម ស៊ើបសួរសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនសង្ស័យ នោះជាឆ័ន្ទានុសិទ្ធិ របស់លោកចៅក្រម) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤៤ នាទីរំលងអាធ្រាត្រឈ្មោះ FU ZHONG HUA ភេទប្រុស ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORHINI HURACAN STO ព័ណទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R ៩៩៩ ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវសហពន្ធរុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាល់កុល ០.៨៦ mg/L លុះមកដល់ចំណុចកើត ហេតុបានបុកពីក្រោយ អ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរ ដោយស្របទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូ ស្លាប់នៅនិងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន ២នាក់ ជាជនជាតិចិន ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តា ជ្រាបជាព័ត៌មានតាមការគួរ ៕